កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមកីឡាវូស៊ូកម្ពុជាមិនមានការចាប់ផ្តើមល្អប្រសើរឡើយ Kyaw Zin Thit និង Wai Phyo Aung របស់មីយ៉ាន់ម៉ាឈ្នះមេដាយមាសលើវិញ្ញាសា Wushu Mens DUILIAN (1)
× បើគិតមកវេលាថ្ងៃត្រង់នាថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៣នេះ ក្រុមកីឡាវូស៊ូជម្រើសជាតិកម្ពុជាបានចូលរួមប្រកួតបីវិញ្ញាសាហើយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប៉ុន្តែលទ្ធផលដែលពួកគេទទួលបានមិនជាទីគាប់ចិត្តនោះឡើយ។
កាលពីថ្ងៃសៅរ៍ កីឡាការិនី ម៉ៅ ច័ន្ទសូរិយា បានចូលរួមប្រកួតក្នុងវិញ្ញាសា Wushu Women’s TAIJIQUAN ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ក្នុងចំណោមកីឡាការិនី១១នាក់។
នៅព្រឹកថ្ងៃអាទិត្យនេះ លុយ រិនដា សាន អាន និងហេង វណ្ណៈ បានចូលរួមប្រកួតក្នុងវិញ្ញសា Wushu Men Duilian (2) ដោយមាន៤ប្រទេសចូលរួម។ ពួកគេរកបានត្រឹមតែ ៩,៣៩ពិន្ទុប៉ុណ្ណោះដែលនាំឲ្យពួកគេខកខានឱកាសក្នុងការដណ្តើមបានមេដាយ ខណៈក្រុមមីយ៉ាន់ម៉ាឈ្នះមេដាយមាស (៩,៦៥ពិន្ទុ) ក្រុមម៉ាឡេស៊ីបានមេដាយប្រាក់ (៩,៤៨ពិន្ទុ) និងក្រុមសិង្ហបុរី បានមេដាយសំរិទ្ធ (៩,៤៧ពិន្ទុ)។
ក្នុងថ្ងៃដដែល កីឡាករ សាន អាន បានចូលរួមប្រកួតក្នុងវិញ្ញាសា Wushu Men NANGUAN ដោយគេរកបានពិន្ទុតិចជាងគេ (៧,១០) ក្នុងចំណោមបេក្ខជន១១នាក់ដែលបានចូលរួម។ សម្រាប់វិញ្ញាសានេះ កីឡាករមីយ៉ាន់ម៉ា Wai Phyo Aung (៩,៧០) បានមេដាយមាស កីឡាករម៉ាឡេស៊ី Mun Hua Ho (៩,៦៨) បានមេដាយប្រាក់ និងកីឡាករមីយ៉ាន់ម៉ាម្នាក់ទៀត Soe Kyaw (៩,៦៧) បានមេដាយសំរិទ្ធ៕ © រក្សាសិទ្ធិដោយ thmeythmey.com