កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កីឡាករ​ប្រដាល់កម្ពុជាបីរូបសុទ្ធ​តែខកដំណើរក្នុង​ការបោះ​ជំហាន​ទៅមុខ
08, Dec 2013 , 9:32 pm        
រូបភាព
ការ​ប្រកួតរវាងស្វាយ រដ្ឋា និងកីឡាករហ្វីលីពីន។ រូបថត ហ្វេសប៊ុក Bong Chhoam
ការ​ប្រកួតរវាងស្វាយ រដ្ឋា និងកីឡាករហ្វីលីពីន។ រូបថត ហ្វេសប៊ុក Bong Chhoam
កីឡាករ​ប្រដាល់​សកល​កម្ពុជា​បីរូបសុទ្ធ​តែ​បាន​ខក​ឱកាស​ក្នុងការឈាន​ទៅ​ដណ្តើម​មេដាយ​ប្រចាំ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៧​នេះ បន្ទាប់ពី​ពួក​គេ​បាន​ចាញ់គ្រូ​ប្រកួត​រៀងៗ​ខ្លួន​នៅ​លើ​សង្វៀន​​ក្នុងកីឡដ្ឋាន Wunna Theikdi Sports Complex (NPT) ក្រុងណៃ​ពី​ដរ ប្រទេ​សមី​យ៉ាន់ម៉ា កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៣។

 

សម្រា​ប់ការ​ប្រកួត​ទម្ងន់​៥៦គីឡូក្រាម កីឡា​ករ ឡុង ឡាំដា បាន​បរាជ័​យ​ក្រោម​ថ្វីដៃ​របស់​កីឡាករ​ថៃ Donchai Thathi ក្នុង​ល​ទ្ធផល​ពិន្ទុ ០-៣។ កីឡាករ ស្វា​យ រដ្ឋា ក៏​បាន​ខក​ចិត្ត​ក្នុងលទ្ធ​ផល​ដូចគ្នា​នេះ​ផង​ដែរ​ដោយសារ​ថ្វីដៃកីឡាក​រហ្វីលីពីន Dennis Galvan ក្នុង​ប្រភេទ​ទម្ងន់​៦៤គីឡូក្រាម។ ដោ​យឡែក កីឡា​ករ ស្រ៊ុន ពិសី បាន​ចាញ់​កីឡា​ករថៃ Apichet Saenset ដោយ​បច្ចេក​ទេស៕    

© រក្សាសិទ្ធិដោយ thmeythmey.com