COVID-19
ជាតិ
ក្រោយអ្នកកាសែត​ម្នាក់មានកូវីដ-១៩ ក្រសួង​ព័ត៌មាន ស្នើអ្នកទៅចាក់វ៉ាក់សាំងនៅថ្ងៃទី១៣​មេសា ធ្វើចត្តាឡីស័ក ​
16, Apr 2021 , 2:29 pm        
រូបភាព
មន្រ្តីរាជការ និងអ្នកសារព័ត៌មាន   រង់ចាំចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន  កាលពីថ្ងៃទី១ មេសា។
មន្រ្តីរាជការ និងអ្នកសារព័ត៌មាន រង់ចាំចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន កាលពីថ្ងៃទី១ មេសា។
ភ្នំពេញ៖ ក្រសួង​ព័ត៌មាន អំពាវនាវដល់​មន្រ្តី​រាជការ និង​អ្នកសារព័ត៌មាន​ជាតិ-អន្តរជាតិទាំងអស់ ដែល​ទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ​នៅ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​១៣ មេសា ​ធ្វើ​ចត្តាឡីស័ក ​រយៈពេល​១៤ថ្ងៃ។ ការ​អំពាវនាវ​នេះ ធ្វើឡើងក្រោយ​​អ្នកសារព័ត៌មានម្នាក់ មាន​វិជ្ជមាន​កូវីដ​-១៩ ហើយអ្នកកាសែតរូបនេះ បានទៅ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ​នៅ​ក្រសួងព័ត៌មាន​ នា​ថ្ងៃទី​ ១៣ មេសា។


 
អនុគណៈកម្មការចំពោះកិច្ចចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ ដោយ​អំពាវនាវ​ឱ្យ​មន្រ្តីរាជការ និង​អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ដែល​ចាក់វ៉ាក់សាំងកាលពីថ្ងៃទី១៣ មេសា ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ និងតាមដាន​សុខភាព​របស់ខ្លួន។ បើតាម​សេចក្ដី​ជូន​ដំណឹង​របស់ក្រសួងព័ត៌មាន អ្នក​សារព័ត៌មានមួយរូប មាន​វិជ្ជមាន​កូវីដ-១៩ ដោយ​បាន​ទទួល​ការចាក់វ៉ាក់សាំងនៅ​ថ្ងៃទី ១៣ មេសា។ 
 
សូម​បញ្ជាក់ថា គិត​ត្រឹមថ្ងៃទី​១៦ មេសានេះ កម្ពុជាមាន​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន ៥៤៨០នាក់ និង​ ២៣៩៣នាក់ បានជា​សះស្បើយ​វិញ ខណៈ ​៣៨​នាក់ បាន​បាត់​បង់ជីវិត​។​ ក្រៅពី​ភ្នំពេញ ខេត្ត​ដែលមាន​ករណី​២០​កុម្ភៈ រួមមាន​ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ព្រះវិហារ និង​ខេត្តកំពង់ស្ពឺ​៕
 

Tag:
 វ៉ាក់សាំង
  ក្រសួង​ព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com