អន្តរជាតិ
តួអង្គPolly Gray ក្នុងរឿងPeaky Blinders បានទទួលមរណភាពនៅវ័យ ៥២ឆ្នាំ
18, Apr 2021 , 2:29 pm        
រូបភាព
 លោកស្រី Helen McCrory។ រូបភាព៖ Getty Images
លោកស្រី Helen McCrory។ រូបភាព៖ Getty Images
លោកស្រី Helen McCrory តារាសម្តែងជនជាតិអង់គ្លេស ដែលត្រូវបានស្គាល់ថា Polly Gray នៅក្នុងរឿង Peaky Blinders បានទទួលមរណភាព នៅក្នុងវ័យ ៥២ឆ្នាំ ដោយសារជំងឺមហារីក។ លោកស្រីបានទទួលមរណភាពនៅថ្ងៃទី១៦ ខែមេសា។

 
បន្ទាប់ពីទ្រាំទ្រជាមួយជំងឺមហារីកជាច្រើនឆ្នាំ លោក Damian Lewis ដែលត្រូវជាស្វាមី បានប្រកាសពីមរណភាពរបស់លោកស្រី Helen McCroryនៅថ្ងៃទី១៦ ខែមេសា។ ស្វាមីលោកស្រី បានរៀបរាប់ថា លោកខូចចិត្តជាខ្លាំង ចំពោះការបាត់បង់ភរិយាដែលស្អាត និងពូកែម្នាក់។ 
 
ចំណែកលោក Cillian Murphy ដែលមិត្តរួមការងារក្នុងរឿងPeaky Blinders បានការចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់លោកស្រី Helen។ លោក Cillian Murphy ឬ Thomas Shelby នៅលើបណ្តាញសង្គម Instagram បានចូលរួមការសោកស្តាយចំពោះដំណឹមួយនេះ និងចាត់ទុកលោកស្រីHelen ជា«ស្ត្រីក្លាហាន និងអស្ចារ្យ»មួយរូប។ ក្រៅពីនេះ មិត្តរួមការងារក្នុងរឿង Peaky Blinders ផ្សេងទៀត ក៏បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់វត្តមានរបស់លោកស្រីផងដែរ។ 
 
សូមបញ្ជាក់ថា ក្រៅពីរឿង Peaky Blinder លោកស្រីHelen ក៏បានសម្តែងក្នុងរឿង Harry Potter, Fearless, MotherFatherSon, និងភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនទៀត៕ 


 លោកស្រី Helen McCrory។ រូបភាព៖ The Mirror




Tag:
 Peaky Blinder
  Helen McCrory
© រក្សាសិទ្ធិដោយ thmeythmey.com