កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ​ក្រុមបា​ល់បោះ​កម្ពុ​ជាចា​ញ់ក្រុ​មម៉ា​ឡេស៊ី ​៧៣-៥៨
09, Dec 2013 , 2:21 pm        
រូបភាព
ក្រុម​កីឡា​បាល់​បោះជ​ម្រើស​ជាតិ​កម្ពុ​ជាបា​នរ​ងនូ​វការ​ខកចិត្ត​នាកា​រប្រ​កួត​លើក​ទីពី​ររ​បស់​ខ្លួន ​ដោយពួ​កគេត្រូ​វបានក្រុម​ជម្រើ​សជាតិ​ម៉ាឡេ​ស៊ី បំបា​ក់ក្នុ​ងលទ្ធ​ផល  ៧៣-៥៨ នៅកី​ឡ​ដ្ឋាន Zeya-thiri Stadium នា​វេលា​ថ្ងៃត្រ​ង់ ថ្ងៃច​ន្ទ ​ទី៩ ខែធ្នូ​ នេះ។​

 

ដូច​ជាជ័​យជ​ម្នះ ៧​៥-៦០ លើ​ហ្វីលី​ពីន​កាលពី​ល្ងាចថ្ងៃ​ម្សិលមិញ​ផង​ដែរ​ ក្រុម​កម្ពុ​ជា បា​ន​ប្រកួ​តជុំទី​មួយ ជាមួ​យនឹង​ការនាំមុ​ខគេប្រ​ជែងរ​បស់ខ្លួ​ន ប៉ុ​ន្តែបាន​រងប​រាជ័យ​នៅបី​ជុំបន្ទា​ប់ទៀត​។ ក្នុ​ងជុំទី​មួយ ​កម្ពុជា ​បាននាំ​មុខ​ ១១-៧ ​ប៉ុន្តែក្រុ​មម៉ាឡេ​ស៊ី បាន​យក​ឈ្នះវិញ​នៅបីជុំ​បន្ទា​ប់ទៀត​ក្នុងល​ទ្ធផ​ល ២៦-១៧, ១៧-១៣ និង ២១-១៧។  

កីឡា​ករ​ខ្មែរ-​កាណា​ដា Sak Ratana ​នៅតែជា​កីឡាក​រឈានមុខ​គេក្នុង​ការ​ស៊ុតបា​ល់បញ្ចូ​លកន្ត្រក​សម្រាប់​ក្រុមក​ម្ពុជាក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹ​កនី​ហ្សេរីយ៉ា Koledaye ABAYOMI ខណៈ Dar Anthony Dominic និង​ប្រធា​នក្រុម Thach Boroth ស្ថិត​នៅលំដា​ប់បន្ត​បន្ទាប់។   

កម្ពុជា​ដែល​ស្គាល់ជា​តិឈ្នះ​១ និ​ងចាញ់​១ ត្រូ​វប្រកួ​តជាមួ​យហ្វីលី​ពីន​នៅថ្ងៃស្អែ​កនា​វេលា​ម៉ោង​១២:៣០​ថ្ងៃត្រ​ង់ដដែ​ល ខណៈ​ម៉ាឡេ​ស៊ី ដែល​បាន​ឈ្នះទាំង​ពីរ​ប្រកួត​ដំបូ​ងរបស់​ខ្លួនត្រូវ​ប៉ះជា​មួយ ​ក្រុម​សិង្ហបុ​រី៕  

© រក្សាសិទ្ធិដោយ thmeythmey.com