COVID-19
អន្តរជាតិ
អ៊ីរ៉ាក់ស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ លើស១លាននាក់
22, Apr 2021 , 5:21 pm        
រូបភាព
ដោយ: រួបរួម
អ៊ីរ៉ាក់មានអ្នកឆ្លងកូវីដ-១៩ ជាង១លាននាក់ ដោយគិតត្រឹមល្ងាចថ្ងៃទី២២ ខែមេសា ហើយក្លាយជាប្រទេសទី២៥លើពិភពលោកដែលមានតួលេខអ្នកឆ្លងច្រើនជាង១លាន។ មកដល់ពេលនេះ អ្នកកើតកូវីដ-១៩លើពិភពលោកសរុបជាង១៤៤លាននាក់ ស្លាប់ជាង៣,០៧លាននាក់ និងសះស្បើយជាង១២២លាននាក់។

 
ប្រទេសទាំង២៥ ដែលមានករណីឆ្លងច្រើនជាងគេរួមមាន៖

-សហរដ្ឋអាមេរិក៖ ជាង៣២,៦លាន
-ឥណ្ឌា៖ ជិត១៦លាន
-ប្រេស៊ីល៖ ជាង១៤លាន
-បារាំង៖ ជាង៥លាន
-រុស្ស៊ី តួកគី និងចក្រភពអង់គ្លេស៖ ជាង៤លាន (រៀងៗខ្លួន)
-អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់៖ ជាង៣លាន (រៀងៗខ្លួន)
-អាហ្សង់ទីន, ប៉ូឡូញ, កូឡុំប៊ី, ម៉ិកស៊ិក និងអ៊ីរ៉ង់៖ ជាង២លាន (រៀងៗខ្លួន)
-អ៊ុយក្រែន ប៉េរូ ឥណ្ឌូណេស៊ី ឆេក អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី រូម៉ានី និងអ៊ីរ៉ាក់៖ ជាង១លាន (រៀងៗខ្លួន)។
 
២៥ប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ៖
-សហរដ្ឋអាមេរិក៖ ជាង៥៨ម៉ឺន
-ប្រេស៊ីល៖ ជាង៣៨ម៉ឺន
-ម៉ិកស៊ិក៖ ជាង២១ម៉ឺន
-ឥណ្ឌា៖ ជាង១៨ម៉ឺន
-ចក្រភពអង់គ្លេស៖ ជាង១២ម៉ឺន
-អ៊ីតាលី៖ ជាង១១ម៉ឺន
-រុស្ស៊ី, បារាំង៖ ជាង១០ម៉ឺន
-អាល្លឺម៉ង់៖ ជាង៨ម៉ឺន
-អេស្ប៉ាញ៖ ជាង៧ម៉ឺន
-កូឡុំប៊ី, អ៊ីរ៉ង់, ប៉ូឡូញ៖ ជាង៦ម៉ឺនរៀងៗខ្លួន
-ប៉េរូ, អាហ្វ្រិកខាងត្បូង៖ ជាង៥ម៉ឺនរៀងៗខ្លួន
-ឥណ្ឌូណេស៊ី, អ៊ុយក្រែន៖ ជាង៤ម៉ឺនរៀងៗខ្លួន
-តួកគី៖ ជាង៣ម៉ឺន
-ឆេក, រូម៉ានី, ហុងគ្រី, ស៊ីលី, បែលហ្ស៊ិក, កាណាដា៖ ជាង២ម៉ឺនរៀងៗខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com