ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង បិទរដូវនេសាទ ចាប់ពីខែឧសភា ដល់ខែកញ្ញា
01, May 2021 , 7:59 am        
រូបភាព
ដោយ:
 
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសបិទរដូវនេសាទក្នុងឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា។ ក្នុងរដូវបិទនេសាទនេះ រដ្ឋបាលខេត្តមិនអនុញ្ញាតឲ្យមានការនេសាទដោយឧបករណ៍មងគ្រប់ប្រភេទនោះទេ ដើម្បីការពារត្រីមេពូជនាអំឡុងបង្កកំណើត។ ប៉ុន្តែប្រជានេសាទអាចប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារបាន។



រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់នៅក្នុងការជូនដំណឹងរបស់ខ្លួននៅថ្ងៃទី៣០ ខែមេសា នេះដូច្នេះ៖«ទោះបីជារដូវក្នុងរដូវបិទនេសាទក៏ដោយ បងប្អូនប្រជាកសិករនៅតែអាចនេសាទបាន។ ដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដូចជា សៃយ៉ឺន,លប,សំណាញ់,សន្ទូចផ្លែមួយ,អង្រុត,ចាន់,តុម,ទ្រូ,កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀត ដែលច្បាប់អនុញ្ញាត»។

ក្រៅពីហាមប្រើប្រាស់ឧបករណ៍មងគ្រប់ប្រភេទហើយនោះ អាជ្ញាធរខេត្តស្ទឹងត្រែង ក៏អំពាវនាវឱ្យពលរដ្ឋ បញ្ឈប់ជាបន្ទាន់ ការប្រើឧបករណ៍ឆក់ បំពុល និងគ្រឿងផ្ទុះ ដែលជាឧបករណ៍នាំឲ្យអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិ។ សម្រាប់រដ្ឋបាលខេត្តស្ទឹងត្រែង ការចូលរួមរបស់ពលរដ្ឋអនុវត្តវិធានការនៅរដូវបិទនេសាទ ជាការពារត្រីមេពូជនៅរដូវពងកូន សម្រាប់តំបន់ទន្លេមេគង្គ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង៕

 
 
 



Tag:
 ស្ទឹងត្រែង
  បិទនេសាទ
  ឧបករណ៍នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com