ជាតិ
សង្គមជាតិ
ក្រសួងការបរទេសជ្រើសរើសបេក្ខជនប្រកួតរចនានិមិត្តសញ្ញាអាស៊ានឆ្នាំ២០២២
02, May 2021 , 9:59 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសជ្រើសរើសបេក្ខជនចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ញា(Logo)អាស៊ានឆ្នាំ២០២២។ និមិត្តសញ្ញាដែលទទួលបានពីជ័យលាភី នឹងយកទៅប្រើប្រាស់នៅរាល់ឯកសារ និងក្នុងព្រឹត្តិការណ៍នានារបស់អាស៊ាន នៅពេលដែលកម្ពុជាក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។  


បេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានទឹកប្រាក់ចំនួន៤លានរៀល។ ចំណែកបេក្ខជនចំនួន២នាក់ទៀតដែលជាប់វគ្គជម្រុះ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១លានរៀល។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បេក្ខជនដែលមានបំណងប្រកួតអាចផ្ញើនិមិត្តសញ្ញាដោយដាក់និមិត្តសញ្ញាយ៉ាងហាចណាស់បានពីរ និងមានការពន្យល់ពីអត្ថន័យនិមិត្តសញ្ញានោះ មកអ៊ីមែល ចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៥ ខែមេសា ដើម្បី៎ឲ្យគណៈកម្មាការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ វាយតម្លៃ។

បេក្ខជនត្រូវតែជាជនជាតិខ្មែរ ដែលមានអាយុចន្លោះ១៨ឆ្នាំទៅ៤០ឆ្នាំ អាចចូលរួមប្រកួតជាបុគ្គល ឬក្រុមក៏បាន។

លក្ខខណ្ឌដែលបេក្ខជនត្រូវរចនានិមិត្តសញ្ញាអាស៊ានឆ្នាំ២០២២គឺបេក្ខជនត្រូវរចនានិមិត្តសញ្ញាដែលឆ្លុះបញ្ជាំងពីទស្សនទានគោលនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២,បង្ហាញពីអត្តសញ្ញាណ និងស្មារតីជាតិខ្មែរលើឆាកអន្តរជាតិ,ភាពជាលំនាំដើម,ការច្នៃប្រឌិត,ស្អាតតាមគោលការណ៍សិល្បៈ និងស័ក្តិសមក្នុងការប្រើប្រាស់ក្នុងទម្រង់បោះពុម្ពនានា៕




Tag:
 អាស៊ាន
  និមិត្តសញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com