COVID-19
ជាតិ
COVID-19៖ វិជ្ជមាន៧៣០នាក់ ស្លាប់កើនឡើង១០៣នាក់
02, May 2021 , 11:30 am        
រូបភាព
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ នៅថ្ងៃទី២ ឧសភានេះ មានចំនួន៧៣០នាក់ ខណៈអ្នកជាសះស្បើយ១៦៩នាក់។ ចំណែកអ្នកស្លាប់ថ្មី ៦នាក់ទៀត ដែលកើនឡើង១០៣នាក់។ នេះបើតាមក្រសួងសុខាភិបាល។



អ្នក​ឆ្លង​កូ​វីដ​-១៩ ទាំង​៧៣០​នាក់ គឺមាន​តែ​២​នាក់​ប៉ុណ្ណោះ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​មក​កម្ពុជា ក្រៅពីនេះ សុទ្ធតែជា​ករណី​ឆ្លង​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។​
 
​ក្នុងចំណោម​អ្នកជំងឺ​ទាំងនេះ គឺ​មាននៅ​ភ្នំពេញ​៤៥៤​នាក់ ព្រះសីហនុ​១២៤​នាក់ កណ្ដាល​១០៧​នាក់ កំពង់ធំ​១៤​នាក់ តាកែវ​១១​នាក់ ព្រៃវែង​៦​នាក់ ត្បូងឃ្មុំ​៥​នាក់ កំពង់ចាម​៤​នាក់ សៀមរាប​២​នាក់ ស្ទឹងត្រែង​១​នាក់ កំពត​១​នាក់ និង​ពោធិ៍សាត់​១​នាក់​។​
 
​ដោយឡែក​អ្នកជា​សះស្បើយ​១៦៩​នាក់​វិញ សុទ្ធតែជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ខណៈ​អ្នកស្លាប់​ថ្មី​៦​នាក់​។​
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១៤,៥២០​ករណី ក្នុងនោះ​១៣,៩៦៥​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​។ ចំណែក​អ្នកជា​សះស្បើយ​៥,៣៦៩​នាក់ និង​ស្លាប់​១០៣​នាក់​។ អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៩,០៤០​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com