ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាជ្ញាធរភ្នំពេញបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយ មួយសប្តាហ៍ទៀត
07, May 2021 , 3:27 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយ ក្នុងរាធានីភ្នំពេញ ៧ថ្ងៃទៀត ចាប់ពីថ្ងៃទី៨-១៤ ខែឧសភា។

 
សេចក្តីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែឧសភា បានបញ្ជាក់ថា ការបន្តបិទផ្សារនេះ  គឺដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
ក្នុងសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង បានឲ្យដឹងថា ផ្សារដ្ឋនិងផ្សារមិនរៀបរយទាំងអស់ ដែលត្រូវផ្អាកដំណើរការបណ្តោះអាសន្ន មានដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សារោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និង ផ្សារតាមចិញ្ចើមផ្លូវជាដើម។
 
រដ្ឋាភិបាលបានសម្រេចបើកភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាលហើយ លើកលែងតែតំបន់ខ្លះ ដែលត្រូវបានកំណត់ជាក្រហម ដែលកំពុងរាតត្បាតជំងឺកូវីដ-១៩ប៉ុណ្ណោះ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៧៦២១ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦៨៤៣នាក់៕
 
 
 
 
 
 
 
 

Tag:
 ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com