កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមសីប៉ាតាក្រនារីកម្ពុជាបានមេដាយសំរឹទ្ធមួយ
× ដំណឹងល្អៗ ជាប់គ្នាឥតដាច់របស់ក្រុមជម្រើសជាតិកម្ពុជាពីកីឡាសីហ្គេមឆ្នាំ២០១៣ ដែលរៀបចំនៅប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្ដែងក្រុមកីឡាសីប៉ាតាក្រ នារី របស់កម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធមួយថែមក្នុងបញ្ជីសរុបរបស់កម្ពុជា នៅថ្ងៃទី ១០ ធ្នូ ២០១៣ នេះ។
វិញ្ញាសាដែលកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធគឺ Sepaktakraw Women's Hooptakraw (សីកន្រ្តក)ខណៈមេដាយមាសបានទៅម្ចាស់ផ្ទះមីយ៉ាន់ម៉ា និង មេដាយសំរឹទ្ធបានទៅ ក្រុមនារីឡាវ។ ចំពោះក្រុមកីឡាការិនីរបស់កម្ពុជាទាំង ៦ នាក់ដែលបានសាងស្នាដៃរូមមាន សុទ្ធ ស្រីលក្ខណ៍, ងួន ចាន់បូរ៉ាមី,ពេជ្រ សុភា, សាន សុភាព, សាន សុភ័ណ្ឌ និង អ៊ុក សុខសាន្ត។
គួររំលឹកថា ក្រុមសីប៉ាតាក្រ និង សីឈិនឡុង របស់កម្ពុជាគឺមានសមាជិកតែមួយនោះទេ ដោយក្រុមនេះបានចេញទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា តាំងពីដើមខែតុលា មកម៉្លេះ។ សីប៉ាតាក្រ បែងចែកជា ២ គឺ ក្រុមបុរស និង នារី ដោយមាន ១០ វិញ្ញាសាខុសៗគ្នា និងចាប់ប្រកួតពីថ្ងៃទី ១០ នេះដល់ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០១៣ តែម្ដង នៅកីឡដ្ឋាន Wunna Theikdi Indoor Sradium ក្នុងក្រុងណៃពីដរ៕ © រក្សាសិទ្ធិដោយ thmeythmey.com