អត្ថបទពាណិជ្ជកម្ម
អ្នកនៅកូរ៉េ អាចវេរលុយមកកម្ពុជាដោយឥតគិតថ្លៃ តាមរយៈអេប Liiv KB Cambodia ទៅកាន់ AMK
10, May 2021 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដំណឹងល្អសម្រាប់បងប្អូនកម្ពុជា ដែលកំពុងស្នាក់នៅបម្រើការងារនៅប្រទេសកូរ៉េ អាចវេរលុយទៅកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ នៅប្រទេសកំណើតដោយប្រើ អេបLiiv KB Cambodia វេរទៅកាន់ AMK ដោយឥតគិតថ្លៃសេវា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែកក្កដា២០២១។

ការផ្តល់ជូនពិសេសនេះ គឺជាកិច្ចសហការរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ធនាគារគូកមីនកម្ពុជា ដើម្បីក្លាយជាជម្រើសដ៏ល្អមួយ សម្រាប់បងប្អូនកម្ពុជា អាចវេរលុយពីប្រទេសកូរ៉េ មកកាន់ប្រទេសកម្ពុជា យ៉ាងងាយស្រួល រហ័ស មានទំនុកចិត្តខ្ពស់ និងចំណេញច្រើនផងដែរ។
 
 
ដើម្បីអាចវេរលុយបាន បងប្អូនអាចប្រើប្រាស់អេប Liiv KB Cambodia វេរលុយទៅគណនី ឬ ជាលេខកូដ ទៅកាន់អ្នកទទួលដោយឥតគិតថ្លៃ។  សម្រាប់ការដកលុយវិញ គឺអាចដកបានតាមរយៈម៉ាស៊ីន ATM ភ្នាក់ងារជិត៦០០០កន្លែង និងការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។ ព័ត៌មានបន្ថែម 023220202/1800200200 (អេ អឹម ខេ) ឬ 023999300 ឬទំព័រហ្វេសប៊ុកផ្លូវការ របស់ធនាគារគូកមីនកម្ពុជា ។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានឲ្យដឹងថា៖ “ យើងសង្ឃឹមថា ភាពជាដៃគូសហការ រវាង អេ អឹម ខេ និង ធនាគារគូមីនដ៏ធំមួយរបស់កូរ៉េ នឹងទទួលបានការគាំទ្រកាន់តែច្រើន តាមរយៈការផុ្តល់ជូនពិសេសនេះ។ អេ អឹម ខេ យើង តែងតែផ្តល់អាទិភាពទៅលើផលប្រយោជន៍អតិថិជនជាចម្បង ដោយសារមូលហេតុនេះហើយ ដែលធ្វើឲ្យយើង តែងតែខិតខំរៀបចំបង្កើតសេវាហិរញ្ញវត្ថុផ្សេងៗ និងបន្តជ្រើសរើសដៃគូសហការល្អ និងមានទំនុកចិត្ត ដើម្បីផ្តល់សេវាកម្មល្អ ជូនដល់អតិថិជនទំាងនៅក្នុង និងក្រៅស្រុក។”



អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែមីនា ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩៨ ម៉ឺននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការ ចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺសេវាធនាគារចល័ត  ឬAMK Mobile ដែលអាចទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗ តាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។

ភ្នាក់ងារ“ ហៃ វណ្ណារី” នៅភូមិ២ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នាក់ងារ វ៉ាន់ ស្រីលីស ដែលមានអាសយដ្ឋាន ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ក្បែរផ្សារបែកចាន)





អត្ថបទពាណិជ្ជកម្ម

 

© រក្សាសិទ្ធិដោយ thmeythmey.com