កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ ម្ចាស់​ផ្ទះ​មាន​ចំនួន​មេដា​យ​ច្រើន​ជាង​គេ ខ​ណៈក​ម្ពុជា​បាន​១៣​ហើយ​
10, Dec 2013 , 11:54 pm        
រូបភាព
ប្រតិភូ​ស៊ីហ្គេម​របស់កម្ពុជា​ដែល​ដឹកនាំដោយ លោក វ៉ាត់ ចំរើន ជានាយបេសកកម្ម។ រូបថត NagaWorld/ លោក កឹម សុវណ្ណា
ប្រតិភូ​ស៊ីហ្គេម​របស់កម្ពុជា​ដែល​ដឹកនាំដោយ លោក វ៉ាត់ ចំរើន ជានាយបេសកកម្ម។ រូបថត NagaWorld/ លោក កឹម សុវណ្ណា
ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា កំពុង​នាំមុខ​គេ​លើ​តារាង​មេដាយ​សំរុប​សម្រាប់ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម​លើក​ទី​២៧នេះ ខណៈ​ពិធី​បើក​ជាផ្លូវ​ការ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន​ Wunna Thedi Stadium នៅ​ក្នុងទីក្រុងណៃ​ពីដរ នាពុធ​​ថ្ងៃ​ទី​១១ ខែធ្នូ នេះ រីឯ កម្ពុជា​ក៏​ទទួល​បាន​យ៉ាងហោចណាស់​១៣មេដាយ​ផង​ដែរ។

 

បច្ចុប្ប​ន្ន មីយ៉ាន់​ម៉ា ទទួល​បាន​មេដាយ​សរុប​ចំនួន​៣៤ ដោយ​មាន​មេដាយ​មាស​១៨ មេដាយ​ប្រាក់​៧ និងមេដាយ​សំរិទ្ធ​៩។ ប្រភេទ​កីឡា​ដែល​ម្ចាស់​ផ្ទះ​ទទួល​បាន​មេដាយ​ភាគច្រើន គឺវូស៊ូ សីឈិនឡុង ចំបាប់ និង​ការ​ប្រណាំ​ងទូកកានូ ដែល​វិញ្ញាសាអាទិភាព​សម្រាប់ពួក​គេ។  

វៀតណាម​ស្ថិតក្នុងចំណាត់​ថ្នាក់​លេខ២ ដោយមាន​មេដាយ​សរុប២០ (មាស​៩ ប្រាក់​៤ និងសំរិទ្ធ៧)។  ថៃ​មានមេ​ដាយ​សរុប១៨ (មាស​៥ ប្រាក់​៩ សំរិទ្ធ៤) ឥណ្ឌូនេស៊ីសរុប​២១ (មាស​៥ ប្រាក់​៨ សំរិទ្ធ​៨) ម៉ាឡេស៊ីសរុប​២០ (​មាស៣ ប្រាក់៥ សំរិទ្ធ​១២) ហ្វីលីពីនសរុប១១ (មាស​៣ ប្រាក់​៥ សំរិទ្ធ​៣)។  

កម្ពុជា​បាន​ទទួល​មេដាយ​សរុប​១៣ (មាស​២ ប្រាក់៤ សំរិទ្ធ​៧) ខណៈ​សិង្ហបុរី​បាន​សរុប៨ (មាស២ ប្រាក់២ សំរិទ្ធ៤) ឡាវ បានសរុប​១៤ (មាស១ ប្រាក់៥ សំរិទ្ធ​៨)។ ប្រ៊ុយណេ​ទើបទទួល​បាន​មាស១ រីឯទីម័រ​ខាងកើត​មិន​ទទួល​បាន​អ្វីឡើយ។  

មេដាយ​សរុប​ទាំង​១៣ដែល​កម្ពុជា​ទទួល​បាន​រួមមាន ចំបាប់​៥  (មាស​២ ប្រាក់​២ សំរិទ្ធ​១) សីឈិនឡុង៦ (ប្រាក់២ សំរិទ្ធ​៤) វូសូ១ (សំរិទ្ធ) និង​សីប៉ាកតាក្រ១ (សំរិទ្ធ)៕ ​  

© រក្សាសិទ្ធិដោយ thmeythmey.com