ជាតិ
ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែឧសភា តំបន់មួយចំនួននៅកម្ពុជាមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង
14, May 2021 , 8:59 am        
រូបភាព
រូបភាព ដោយក្រសួងធនធានទឹក
រូបភាព ដោយក្រសួងធនធានទឹក
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ស្ថានភាពអាកាសធាតុនៃខេត្តមួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំនិងខ្យល់កន្រ្កាក់ល្បឿនខ្លាំង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់១៦ ឧសភា។ នេះបើតាមសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៣ ឧសភា។

 
  
បើតាមសេចក្ដីជូនដំណឹងដដែល តាមរយៈការវិវត្តន៍នៃអាកាសធាតុ ឱ្យដឹងថា បណ្ដុំសម្ពាធទាបរួមជាមួយ នឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកកម្ពុជា។
 
ស្ថានភាពបែបនេះ នឹងធ្វើឱ្យជាច្រើនដូចជា ខេត្ត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង  ឧត្តរមានជ័យ ខេត្តព្រះវិហារ តាកែវ ខេត្តកណ្ដាល កំពង់ធំ ព្រះសីហនុ និងខេត្តកោះកុង នឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំង និងមានខ្យល់កន្ត្រាក់  ដែលមានល្បឿនខ្លាំង ( ខ្យល់មុខកាត់ Wind Shears) ពី១០ ទៅ ២០ ម៉ែត្រក្នុងមួយវិនាទី ។ ចំណែកឯ ផ្ទៃសមុទ្រនឹងមានរលក កម្ពស់មធ្យម។ 
 
ជាមួយគ្នានេះក្រសួងធនធានទឹកក៏បានអំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្រ្កាក់នេះ៕ 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com