COVID-19
កីឡាជាតិ
ជាតិ
គ្រូបង្វឹក​អ្នកចាំទី ក្លិប​អគ្គិសនី​កម្ពុជា ឆ្លង​កូ​វីដ​-១៩ ខណៈ​លី​គ​កំពូល ​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​
14, May 2021 , 4:10 pm        
រូបភាព
ដោយ​៖ នី ណា​រិ​ទ្ធ​
​ភ្នំពេញ​៖ លោក សោម ចំរើន គ្រូបង្វឹក​អ្នកចាំទី នៃ​ក្លិប​កីឡាបាល់ទាត់​អគ្គិសនី​កម្ពុជា វិជ្ជមាន កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​។ ក្រុមមន្ត្រី​ជំនាញ​ កំពុង​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​គ្រូបង្វឹក​រូបនេះ ដើម្បី​ធ្វើតេស្ត​សុខភាព​។


 
​លោក កែវ សា​រ៉េត អគ្គលេខាធិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត កំពុង​ស្រាវជ្រាវ​និង​ប្រមូល​អ្នក​ដែល​ពាក់ព័ន្ធ​មក​ធ្វើតេស្ត នឹង​ផ្អាក​ការប្រកួត​របស់​ក្រុម EDC មួយរយៈ​ពេល​សិន ។ 
 
​ដោយឡែក​ការប្រកួត​លី​គ​កំពូល នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ២០២១ ដែល​ប្រព្រឹត្តទៅ​នៅ​ចុង​សប្ដាហ៍​នេះ គឺ​នៅតែ​បន្តដំណើរ​ការធម្មតា សម្រាប់​ក្រុម ដែល​គ្មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ។ នេះ​បើតាម​លោក លោក កែវ សា​រ៉េត​។​
​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២១,៤៩៩​នាក់​ហើយ ដោយ​ករណី​នាំចូល​មាន​៦១៤​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៩,៨៦៧​នាក់ ខណៈ​អ្នកស្លាប់ ១៤៧​នាក់​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com