COVID-19
ជាតិ
COVID-19៖ ១៧៥ករណីថ្មីនៅភ្នំពេញ មានទារក និងកុមារដល់ទៅជាង៣០នាក់
14, May 2021 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្សចំនួន ១៧៥នាក់បន្ថែមទៀត វិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ក្នុងនោះមានទារក និងកុមារអាយុក្រោម១៥ឆ្នាំ សរុប៣៣នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ឧសភានេះ។

 
រដ្ឋបាល រាជធានីភ្នំពេញបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧៥នាក់បន្ថែមទៀត នៅថ្ងៃទី១៣ ខែឧសភា។ តាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកឆ្លងទាំង ១៧៥នាក់នោះ មានទារក និងកុមារដែលមានអាយុក្រោម១៥ឆ្នាំ សរុប៣៣នាក់។ 
 
អ្នកវិជ្ជមានដែលត្រូវបានរកឃើញនោះ ភាគច្រើនជាកម្មកររោងចក្រ, អាជីវករ,កម្មករសំណង់, អ្នកធាក់ស៊ីក្លូ និងអ្នករត់ម៉ូតូកង់បី, អ្នកដឹកជញ្ជូន,មន្ត្រីនគរបាល និងបុគ្គលិកក្រុមហ៊ុនជាដើម។ នេះបើមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
 
តាមរបាយការណ៍ដដែល អ្នកឆ្លងជំងឺកូវីដ-១៩ មានអ្នករស់នៅខណ្ឌឫស្សីកែវ,ខណ្ឌពោធិ៍សែនជ័យ,ខណ្ឌដូនពេញ,ខណ្ឌជ្រោយចង្វារ, ខណ្ឌមានជ័យ,ខណ្ឌដង្កោ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា ,ខណ្ឌទួលគោក, ខណ្ឌបឹងកេងកង និងខណ្ឌចំការមន។
 
កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប២១៤៩៩នាក់ហើយ ដោយករណីនាំចូលមាន៦១៤ករណី។ ចំណែកអ្នកជាសះស្បើយ៩៨៦៧នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤៧នាក់៕ 
 
 

Tag:
 ទារក
 កុមារ
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com