COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី៣៥០នាក់ សះស្បើយមានដល់ទៅ១៣៨០នាក់ និងស្លាប់៣នាក់ទៀត
16, May 2021 , 11:31 am        
រូបភាព
ទិដ្ឋភាពយកសំណាកកន្លងមកនៅតំបន់ផ្សារចាស់ រាជធានីភ្នំពេញ
ទិដ្ឋភាពយកសំណាកកន្លងមកនៅតំបន់ផ្សារចាស់ រាជធានីភ្នំពេញ
មនុស្ស៣៥០នាក់បន្ថែមទៀត តេស្តវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ដែលក្នុងនោះ៩ករណីនាំចូល រីឯអ្នកសះស្បើយមាន១ ៣៨០នាក់ទៀត និងស្លាប់៣នាក់បន្ថែម។ នេះបើតាម​សេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។



សរុបមកដល់ពេលនេះ កម្ពុជា មានអ្នកកើតកូវីដ-១៩​ ចំនួន២២ ១៨៤នាក់ ដោយសះស្បើយមាន​ ១២ ១២០នាក់ និងស្លាប់១៥០នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com