កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ត្រឡប់ជួយក្រុមជម្រើសជាតិបារាំង ក្រោយខកខានជាង៦ឆ្នាំ
19, May 2021 , 3:06 pm        
រូបភាព
ដោយ៖ជា យូគៀង 
ខ្សែប្រយុទ្ធឆ្នើម Karim Benzema របស់ក្រុមអធិរាជស Real Madrid ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិបារាំងសារជាថ្មីបន្ទាប់ពីខកខានជាង៦ឆ្នាំ។ ក្រុមជម្រើសជាតិបារាំងដែលដឹកនាំដោយលោក Didier Deschamps កំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2020 នាពេលខាងមុខ។


Karim Benzema ខកខានជាមួយក្រុមជម្រើសជាត់បារាំងរយៈពេលយូរ ក្រោយពាក់ព័ន្ទនឹងករណីគំរាមទម្លាយវីដេអូអាសអាភាសឆ្នាំ២០១៥។
 
យ៉ាងណាមិញ ទម្រង់លេងនៅរយៈពេលចុងក្រោយរបស់ខ្សែប្រយុទ្ធក្រុម Real Madrid  ធ្វើឱ្យលោក Didier Deschamps ពេញចិត្តខ្លាំង និងកោះហៅរូបគេត្រលប់ចូលក្រុមជម្រើសជាតិបារាំងសារជាថ្មីម្តងទៀត។
 
«រឿងដែលសំខាន់បំផុតនោះ គឺថ្ងៃនេះនិងថ្ងៃស្អែក។ យើងបានជួបគ្នា និងពិភាក្សាគ្នាយ៉ាងយូរ។ ខ្ញុំមិនបញ្ចេញអ្វីដែលយើងជជែកគ្នាឡើយ។» លោក Deschamps បញ្ជាក់បែបនេះ។
សម្រាប់ជម្រើសជាតិបារាំងទាំង២៦ រូបដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍ UEFA Euro 2020 មានដូចជាកីឡាករ៖
 
អ្នកចាំទី៖Hugo Lloris (Tottenham), Mike Maignan (Losc), Steve Mandanda (Marseille)។
 
ខ្សែការពារ៖Lucas Digne (Everton), Leo Dubois (Lyon), Lucas Hernandez (Bayern Munich), Presnel Kimpembe (PSG), Jules Kounde (Sevilla), Clement Lenglet (Barcelona), Benjamin Pavard (Bayern Munich), Raphael Varane (Real Madrid), Kurt Zouma (Chelsea)។
 
ខ្សែបម្រើ៖N'Golo Kante (Chelsea), Thomas Lemar (Atletico Madrid), Paul Pogba (Manchester United), Adrien Rabiot (Juventus), Moussa Sissoko (Tottenham), Corentin Tolisso (Bayern Munich)។
 
ខ្សែប្រយុទ្ធ៖Wissam Ben Yedder (Monaco), Kingsley Coman (Bayern Munich), Ousmane Dembele (Barcelona), Olivier Giroud (Chelsea), Antoine Griezmann (Barcelona), Kylian Mbappe (PSG), Marcus Thuram (Borussia Monchengladbach), Karim Benzema (Real Madrid )៕
 

Tag:
 Karim Benzema
  France
© រក្សាសិទ្ធិដោយ thmeythmey.com