ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
៤ខែ កម្ពុជានាំចេញគ្រឿងបន្លាស់កង់ កើនជាង១០០ភាគរយ
21, May 2021 , 10:22 am        
រូបភាព
រូបតំណាងកង់របស់ក្រុមហ៊ុនWAN DA WEI YE INTERNATIONL CO.
រូបតំណាងកង់របស់ក្រុមហ៊ុនWAN DA WEI YE INTERNATIONL CO.
ភ្នំពេញ៖ ៤ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញគ្រឿងបន្លាស់កង់ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង៣៧ម៉ឺនដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយបញ្ជាក់ថា ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញគ្រឿងបន្លាស់កង់នេះ មានកំណើនរហូត១១៣,៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។

 
ក្រៅពីគ្រឿងបន្លាស់នេះ កម្ពុជា ក៏បាននាំចេញកង់ កើនឡើង៣២,២៨ភាគរយ ផងដែរ ទៅកាន់ទីផ្សារអន្តរជាតិ ជិត១០ប្រទេសនិងតំបន់ ដោយសម្រេចបានទឹកប្រាក់ជិត២០០លានដុល្លារ។
 
ទីផ្សារអន្តរជាតិដែលនាំចូលកង់ពីកម្ពុជា មានសហអាមេរិក អង់គ្លេស អឺរ៉ុប កាណាដា។ ក្រៅពីនេះ មាន ប្រទេសចិន ជប៉ុន និងប្រទេសក្នុងតំបន់អាស៊ាន។
 
បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតកង់ចំនួន៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ក្រោយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនWAN DA WEI YE INTERNATIONL CO.,LTD បង្កើតរោងចក្រ ដំឡើងកង់ និងគ្រឿងបង្គុំគ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩មេសា ឆ្នាំ២០២១៕ 


 
 
 
 
 
 

Tag:
 កង់
© រក្សាសិទ្ធិដោយ thmeythmey.com