អាការៈស្ងួតក្នុងច្រមុះមែនទេ? អត្ថបទនេះនឹងជួយអ្នក
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាការៈស្ងួតក្នុងច្រមុះមែនទេ? អត្ថបទនេះនឹងជួយអ្នក
21, May 2021 , 10:59 pm        
រូបភាព
បញ្ហាស្ងួតក្នុងច្រមុះមិនពិបាកដោះស្រាយឡើយ! ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈនេះឆាប់រហ័ស ៖

 
១. ប្រេងដូង
 
ប្រេងដូងអាចជួយផ្ដល់សំណើមដល់ស្បែកនិងបំពេញរាល់ចន្លោះរវាងកោសិកាស្ងួតៗ។ ការលាបវាក្នុងរន្ធច្រមុះអាចជួយទប់ស្កាត់និងព្យាបាលអាការៈស្ងួត ព្រមទាំងកាត់បន្ថយអាការៈឈឺចាប់បានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាមិនត្រឹមអនុវត្តលើសកម្រិតឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងសុទ្ធ ១ ឬ ២ដំណក់ក្នុងរន្ធច្រមុះសងខាង ឱ្យបានម្ដងក្នុងមួយថ្ងៃជាការស្រេច។
 
២. ប្រេងវីតាមីន E
 
អ្វីដែលអ្នកត្រូវការ គឺវីតាមីន E មួយគ្រាប់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ប្រេងវីតាមីន E នេះពី ២ ទៅ ៣ដំណក់លាបក្នុងរន្ធច្រមុះ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
 
៣. ប្រេងអូលីវ
 
អ្នកចាំបាច់ត្រូវប្រើប្រាស់ប្រេងអូលីវសុទ្ធ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងអូលីវក្នុងឧបករណ៍សម្រាប់បន្តក់ រួចបន្តក់ត្រឹមតែពី ២ ទៅ ៣ដំណក់ក្នុងរន្ធច្រមុះជាការស្រេច។ អនុវត្តសារឡើងវិញ ២ដងជាប្រចាំ។
 
៤. ប្រេងល្ង
 
អ្នកចាំបាច់ត្រូវប្រើប្រាស់ប្រេងល្ងសរីរាង្គ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងល្ងចូលក្នុងឧបករណ៍សម្រាប់បន្តក់ រួចបន្តក់ ១ ដំណក់ក្នុងរន្ធច្រមុះសងខាង។ ព្យាយាមដកដង្ហើមចូល ដើម្បីអាចឱ្យប្រេងបានឆ្លងកាត់ដល់ខាងក្នុង។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
 
៥. ទទួលទានទឹក
 
អ្នកចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ ដោយវាជាវិធីដ៏ងាយបំផុតមួយដើម្បីដោះស្រាយបញ្ហាស្ងួតក្នុងច្រមុះ។
 
ប្រយ័ត្ន! អាការៈស្ងួតក្នុងច្រមុះអាចជាបញ្ហាមួយដែលបង្កឡើងដោយសារស្ថានភាពសុខភាពមួយចំនួន។ ដូច្នេះប្រសិនបើអាការៈមិនធូរស្រាល ឬបាត់ទៅវិញសោះក្នុងរយៈពេលយូរជាងមួយសប្តាហ៍ ហើយស្ថានភាពហាក់ដូចជាកាន់តែធ្ងន់ធ្ងរជាងមុន ចូរកុំស្ទាក់ស្ទើនឹងទៅជួបគ្រូពេទ្យជំនាញ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com