ជាតិ
អាជ្ញាធរខេត្តកំពង់ធំ បន្តផ្អាកការលក់គ្រឿងស្រវឹង និងការជួបជុំ ២សប្ដាហ៍ទៀត
21, May 2021 , 8:29 pm        
រូបភាព
រូបភាព រដ្ឋបាលខេត្តកំពង់ធំ
រូបភាព រដ្ឋបាលខេត្តកំពង់ធំ
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ខេត្តកំពង់ធំ បន្តផ្អាកជាលើកទី៣ ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងជួបជុំ ចំនួន២សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែឧសភា។


អាជ្ញាធរខេត្តកំពង់ធំ ហាមការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅតាមផ្សារ ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងដេប៉ូចែកចាយ រយៈពេល១៤ថ្ងៃទៀត ដើម្បីធានាដល់ការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាព ។
 
កន្លងមកក្រសួងព័ត៌មាន ក៏បានប្រកាសផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ តាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែរ។ គិតត្រឹមថ្ងៃទី១៩ ឧសភា កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២៣,២៨២នាក់ ដោយសះស្បើយមាន ១៤,៩៥៥នាក់ និងស្លាប់កើនដល់ ១៥៩នាក់៕
 
 
 
 
 
 

Tag:
 កំពង់ធំ
  ផ្អាក
  គ្រឿងស្រវឹង
  ជួបជុំ
© រក្សាសិទ្ធិដោយ thmeythmey.com