«ត្រង់សេ»ជាពាក្យកម្ចីពីភាសាបារាំង, ចុះពាក្យខ្មែរ?
ពីនេះ ពីនោះ
«ត្រង់សេ»ជាពាក្យកម្ចីពីភាសាបារាំង, ចុះពាក្យខ្មែរ?
22, May 2021 , 7:29 am        
រូបភាព
ពលរដ្ឋខ្មែរ ភាគច្រើន ប្រាកដធ្លាប់និយាយពាក្យ«ត្រង់សេ»សម្រាប់សំដៅលើ រណ្តៅ ស្នាមភ្លោះ ឬរូងអ្វីផ្សេង។ «ត្រង់សេ»ជាពាក្យកម្ចីពីភាសាបារំាងថា tranchée។

 
Tranchée ជាភាសាបារាំង មានន័យថា រណ្តៅ ឬរូងដែលគេជីកសម្រាប់លាក់ខ្លួននៅពេលមានការទម្លាក់គ្រាប់បែក។ 
 
ក្នុងភាសាខ្មែរ ក៏មានពាក្យជំនួសឲ្យពាក្យ«ត្រង់សេ»ផងដែរ។ ពាក្យនោះគឺ«លេណដ្ឋាន» ដែលមានន័យថាគុណាដែលកើតឯងក្នុងភ្នំ, រូង, ទីសម្រាប់ពួន,ព្រះនិពាន្វ។ រូងភ្នំ, ទីសម្រាប់ពួន, រូងដែលគេជីកសម្រាប់ចូលលាក់ខ្លួនពួនអាត្មាការពារភ័យអន្តរាយ។ ឧទាហរណ៍៖ ទាហ៊ានរត់ពួនក្នុងលេណដ្ឋាន៕ 
 
 
 
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com