ជាតិ
កម្ពុជារឹតបន្តឹងការនាំចូលជ្រូកតាមព្រំដែន ក្រោយវៀតណាមផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកសារជាថ្មី
22, May 2021 , 7:59 am        
រូបភាព
ដោយ:
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានស្នើឲ្យគ្រប់បណ្ដាខេត្តជាប់ព្រដែនប្រទេសវៀតណាមទាំងអស់ ទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ក្រោយប្រទេសវៀតណាម មានការផ្ទុះម្ដងទៀតនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ការរឹតបន្តឹងនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម ថ្ងៃទី១៩ ខែឧសភា។

 
ជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF) កំពុងឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី និងអាស៊ីអាគ្នេយ៍ រួមមានប្រទេសចិន វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាផង។ ជំងឺនេះបានផ្ទុះនៅប្រទេសវៀតណាម លើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ។ 
 
រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ជំងឺ(ASF) បានផ្ទុះម្ដងទៀតនៅប្រទេសវៀតណាម និងអាចបន្តឆ្លងរាលដាលមកកម្ពុជានៅខេត្តជាប់ព្រំដែនប្រទេសវៀតណាម រួមមានខេត្តមណ្ឌលគិរី, រតនគិរី,ព្រៃវែង,កំពត,ត្បូងឃ្មុំ,ស្វាយរៀង,ក្រចេះ,តាកែវ និងកណ្ដាល ដែលជាសញ្ញាហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងប្រទេសកម្ពុជា៕
 
 
 
 

Tag:
 ប៉េស្តជ្រូក
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com