COVID-19
ជាតិ
ភ្នំពេញបញ្ចប់បម្រាមគោចរ និងអនុញ្ញាតឲ្យអាជីវកម្មមួយចំនួននៅតំបន់លឿងទទួលភ្ញៀវឡើងវិញ
21, May 2021 , 9:16 pm        
រូបភាព
ដោយ: ថ្មីៗ
អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួននៅតំបន់លឿងចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភាតទៅ។

 
តាមសេចក្តីសម្រេច លោក ឃួង ស្រេង បានបញ្ជាក់ថា គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការប្រក្រតី និងទទួលភ្ញៀវវិញបាន ជាពិសេសប្រកាន់ខ្ជាប់នូវវិធានការបីការពារបីកុំ។

ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាព​ការងារ មុខរបរ និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ដូចជាខារ៉ាអូខេ រង្គសាល បៀហ្គាដិន ម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា និងអាជីវកម្ម-សេវាកម្ម ផ្សេងទៀត ត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com