COVID-19
ជាតិ
របាយការណ៍កូវីដប្រចាំថ្ងៃ៖ ឆ្លង៤៨៨នាក់ ជាសះស្បើយ៦៤០នាក់ ស្លាប់២នាក់
22, May 2021 , 11:47 am        
រូបភាព
រថយន្តពេទ្យ ទៅដឹកអ្នកតេស្តវិជ្ជមានកូវីដ-១៩ យកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ រូបពី AFP
រថយន្តពេទ្យ ទៅដឹកអ្នកតេស្តវិជ្ជមានកូវីដ-១៩ យកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ រូបពី AFP
កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៨៨នាក់បន្ថែម ខណៈអ្នកជាសះស្បើយពីជំងឺនេះ មានចំនួន៦៤០នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ 

បើតាមសេចក្តីប្រកាសព័ត៌មានដដែល អ្នកជំងឺកូវីដ-១៩ចំនួន២ទៀត បានទទួលមរណភាព។ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មាន២៤៦៤៥ ដោយក្នុងនោះ អ្នកកំពុងសម្រាកព្យាបាល មាន៧៤៨១នាក់ អ្នកជាសះស្បើយ មាន១៧១៦៤នាក់ និង អ្នកបាត់បង់ជីវិត ឡើងដល់១៦៧នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com