ចង់កម្ចាត់ចៃលើក្បាលមែនទេ? កុំរំលង “ម៉ាយ៉ូណេស”(Mayonnaise) ឱ្យសោះ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់កម្ចាត់ចៃលើក្បាលមែនទេ? កុំរំលង “ម៉ាយ៉ូណេស”(Mayonnaise) ឱ្យសោះ
22, May 2021 , 10:59 pm        
រូបភាព
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រៅពីជួយ​បង្កើនឱជារសនៃអាហារហើយនោះ ម៉ាយ៉ូណេស ឬMayonnaise អាចត្រូវបានប្រើជាផលិតផលព្យាបាលបញ្ហាសម្រស់ផ្សេងៗ។ ថាតើអ្នកធ្លាប់ដឹងទេថាវាក៏អាចប្រើកម្ចាត់ចៃលើក្បាលបានផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាសម៉ាយ៉ូណេសកម្ចាត់ចៃលើក្បាល ៖

 
១. រូបមន្តម៉ាយ៉ូណេសសុទ្ធ
 
អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកម៉ាយូណេសមានជាតិខ្លាញ់ឱ្យពេញក្បាល និងសក់ ហើយពាក់មួកផ្លាស្ទិកងូតទឹកសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤​ ម៉ោង សឹមកក់សម្អាតសក់ជាមួយសាប៊ូ រួចសឹមប្រើស្និតសិតតាមក្រោយ។ អនុវត្តឡើងវិញមួយសប្តាហ៍ក្រោយ។
 
២. រូបមន្តម៉ាយ៉ូណេសនិងប្រេងដូង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាយ៉ូណេសមានជាតិខ្លាញ់ក្នុងបរិមាណស្មើនឹងប្រវែងសក់ រួចបន្ថែមប្រេងដូងចំនួនពី ២ ទៅ ៣ដំណក់ចូល។ កូរឱ្យសព្វ សឹមលាបល្បាយពីស្បែកក្បាលដល់ចុងសក់។ បន្ទាប់មកពាក់មួកផ្លាស្ទិកសម្រាប់ពាក់ពេលងូតទឹកគ្របឱ្យជិតក្បាល និងរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១២ម៉ោង ឬពេញមួយយប់។ កក់សម្អាតសក់ជាមួយសាប៊ូ និងប្រើប្រាស់ក្រាស់ ឬស្និតសិតលើសក់ដើម្បីកម្ចាត់ចៃ។ លាងសម្អាតសក់ចេញនិងអនុវត្តសារឡើងវិញ ៣ដងក្នុងមួយសប្តាហ៍។
 
៣. រូបមន្តម៉ាយ៉ូណេសជាមួយទឹកខ្មេះនិងប្រេងដើមតែ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាយ៉ូណេសជាមួយទឹកខ្មេះមួយចុងស្លាបព្រាកាហ្វេ និងប្រេងដើមតែពី ៥ ទៅ ១០ដំណក់។ កូរឱ្យសព្វ បន្ទាប់មកសឹមលាបល្បាយលើស្បែកក្បាលដល់ចុងសក់។ រងចាំសម្រាប់រយៈពេល ២ ម៉ោង សឹមកក់សាប៊ូលើសក់ និងប្រើក្រាស់ ឬស្និតសិតកម្ចាត់ចៃចេញពីសក់សើម។ អនុវត្តសារឡើងវិញឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
 
សម្គាល់៖ ប្រសិនបើអ្នកមានស្បែកខ្លាញ់ ម៉ាយ៉ូណេសអាចបណ្ដាលឱ្យឡើងមុនតាមជើងសក់ មុខ ព្រមទាំង-ក ខណៈដែលវាមានផ្ទុកជាតិខ្លាញ់និងប្រេង៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com