កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កានូកម្ពុជាក្នុងវិញ្ញាសាចម្ងាយ៥០០ម៉ែត្រអស់ឱកាសដណ្តើមយកមេដាយ
× កីឡាករ អ៊ិន ភារី បានទទួលរងនូវការខកចិត្តលើការប្រកួតកីឡាប្រណាំងទូកកានូ ក្នុងវិញ្ញាសា៥០០ម៉ែត្រ ដោយរូបគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ចុងក្រោយ ក្នុងចំណោមកីឡាករដែលចូលរួមទាំង៦នាក់នាក់។
ការប្រកួតដែលត្រូវបានរៀបចំឡើងនៅក្នុងអាង Ngalike Dam នាព្រឹកថ្ងៃព្រហស្បតិ៍នេះ កីឡាករឥណ្ឌូនេស៊ី Spensstuber Mehue ដណ្តើមបានមេដាយមាស កីឡាករមីយ៉ាន់ម៉ា Win Htike បានមេដាយប្រាក់ ខណៈ Rungsawan Suansan របស់ថៃ បានមេដាយសំរិទ្ធ។
កីឡាករផ្សេងទៀតដែលមិនទទួលបានមេដាយ ប៉ុន្តែទៅដល់ទីមុន កីឡាករ អ៊ិន ភារី របស់កម្ពុជា រួមមាន កីឡាករហ្វីលីពីន Hermie Macaranas និងកីឡាករវៀតណាម Van Long Tran៕
© រក្សាសិទ្ធិដោយ thmeythmey.com