កីឡាអន្តរជាតិ
អន្តរជាតិ
Atletico Madrid ក្លាយជាម្ចាស់ជើងឯក La Liga ក្រោយខកខានរយៈពេល៦ ឆ្នាំ
23, May 2021 , 12:54 am        
រូបភាព
ដោយ៖ជា យូគៀង

ក្រុមខ្លាឃ្មុំធំ Atletico Madrid ក្លាយជាម្ចាស់ជើងឯក La Liga ឆ្នាំ ២០២១ ក្រោយខកខាន់លើកពានរង្វាន់មួយនេះរយៈពេល៦ឆ្នាំដោយគិតចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ ក្រុម Atletico Madrid បានយកឈ្នះទៅលើក្រុម Real Valladolid ក្នុងលទ្ធផល២-១ នៅរាត្រីថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២១ ។



២គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ Atletico Madrid ដោយគ្រាប់ជ័យជម្នះទីមួយធ្វើបានដោយកីឡាករ Angel Correa នៅនាទីទី៥៧ និងគ្រាប់ទីពីរ ដោយខ្សែប្រយុទ្ធ Luiz Suarez នៅនាទីទី៦៧ សមស្របដល់ក្រុម Atletico Madrid ក្នុងការគ្រងពានរង្វាន់ជើងឯក La Liga ក្នុងរដូវកាលនេះ។ ចំណែក១គ្រាប់របស់ Real Valladolid រកបានដោយកីឡាករ Oscar Plano នៅនាទីទី ០៦។ ក្រុមអធិរាជស Real Madrid បានត្រឹមខកចិត្តនិងសោកស្តាយដោយបានរបូតពានរង្វាន់នេះ។
 
ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣៨ សប្តាហ៍ ក្រុម Atletico Madrid រកបាន ៨៦ពិន្ទុ ដោយឈ្នះ ២៦ប្រកួត ស្មើ៨ និងចាញ់៤ប្រកួត ក្លាយជាម្ចាស់ជើងឯក La Liga របស់ប្រទេសអេស្ប៉ាញក្នុងរដូវកាល ២០២០-២០២១ នេះដោយភាពតានតឹងនិងការប្រកួតប្រជែងដ៏ស្វិតស្វាញ។
 
 

Tag:
 Atletico Madrid
  La Liga Champion
© រក្សាសិទ្ធិដោយ thmeythmey.com