កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមប្រណាំងកង់បណ្តាក់របស់កម្ពុជាបញ្ចប់ចំណាត់ថ្នាក់ចុងក្រោយគេ
× កីឡាករប្រណាំងកង់កម្ពុជា៤រូប គឺ ញ៉ុញ ឡុញ កែវ រដ្ឋា ហេង ស៊ីវឡាង និងហេង ស៊ីវហ្គេច បានទទួលរងនូវការខកចិត្តលើវិញ្ញាសាប្រណាំងកង់បណ្តាក់ចម្ងាយ១៦,៤គីឡូម៉ែត្រ Team Mountain Bike Cross Country (Relay) ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ចុងក្រោយគេក្នុងចំណោម៦ក្រុមដែលបានចូលរួមប្រកួតនាថ្ងៃព្រហស្បតិ៍នេះ។
សម្រាប់ការប្រកួតលើវិញ្ញាសានេះ ក្រុមកីឡាករឥណ្ឌូនេស៊ី ទទួលបានមេដាយមាស ក្រុមកីឡាករថៃ បានមេដាយប្រាក់ និងក្រុមកីឡាករវៀតណាម បានមេដាយសំរិទ្ធ។ ក្រុមពីរផ្សេងទៀតដែលនាំមុខក្រុមកម្ពុជា ប៉ុន្តែមិនបានទទួលមេដាយរួមមាន ក្រុមម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕
© រក្សាសិទ្ធិដោយ thmeythmey.com