ជាតិ
ហៅតាមបារាំងថា«វ៉េរ៉ង់ដារ» ហៅតាមថៃថា«យ៉» ហើយហៅតាមខ្មែរថា«រានហាល»
24, May 2021 , 6:59 am        
រូបភាព
«វ៉េរ៉ង់ដារ» ឬ«រានហាល»ឬ«យ៉»ជាពាក្យដែលពលរដ្ឋខ្មែរនិយមប្រើ សម្រាប់សំដៅលើ ទីកន្លែងសម្រាប់អង្គុយលេង។ «វ៉េរ៉ង់ដារ»ជាពាក្យកម្ចីពីបារាំង។ «យ៉» ជាពាក្យកម្ចីពីភាសាសៀម។ «រានហាល»ទើបជាភាសាខ្មែរ។

 
«រានហាល» មានន័យថា រានហាលជាប់នឹងផ្ទះសម្រាប់ហាលអ្វីៗ។ ចំពោះ«យ៉» មានន័យថា ផ្ទះតូចឬរានហាលកំបុតមានសណ្ឋានជាកើយធ្វើភ្ជាប់នឹងគ្រឹហា, ប្រាសាទ, វិហារ : ផ្ទះមានយ៉មុខ, ផ្ទះមានយ៉មុខយ៉ក្រោយ, វិហារ មានយ៉ទាំងបួនទិស។ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com