កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ជម្រើសជាតិបាល់បោះ កម្ពុជាចាញ់ថៃ ៦៧-៨០
× ការប្រកួតជាមួយជម្រើសជាតិថៃ។ រូបថត Ken Gadaffi
× ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមអ្នកជិតខាងថៃ ដោយលទ្ធផលសរុប ៦៧ ទល់ ៨០ ក្នុងការប្រកួតវិលជុំ កីឡាស៊ីហ្គេមឆ្នាំ២០១៣ នៅប៉ុន្មាននាទីមុននេះ ដែលរៀបចំនៅប្រទេសមីយ៉ាន់ម៉ា ក្នុងកីឡដ្ឋាន Zayar Thiri Indoor Stadium នៃក្រុងណៃពីដរ។
គិតលទ្ធផលសរុបទាំង ៤ ជុំ កម្ពុជា ចាញ់ថៃ ២០ ទល់ ១៦ ក្នុងជុំដំបូង, ចាញ់ ២៤ ទល់ ១១ នៅជុំទី ២ និង បន្តចាញ់ ២០ ទល់ ១៧ នៅជុំទី៣ ប៉ុន្ដែឈ្នះ ២៣ ទល់ ១៦ នៅជុំចុងក្រោយ ដោយសរុបលទ្ធផល កម្ពុជា ចាញ់ ថៃ ៨០ ទល់ ៦៧ ។
កីឡាករ កូនខ្មែរ- អាមេរិក Dominic Dar ជាអ្នករកពិន្ទុឲ្យក្រុមបានច្រើនជាងគេគឺរហូតដល់ ៤១ ពិន្ទុម្នាក់ឯង។
លទ្ធផល ៤ ប្រកួតកន្លងមករបស់កម្ពុជាគឺឈ្នះ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៧៥ ទល់ ៦០ តែចាញ់ម៉ាឡេស៊ី ៧៣ ទល់ ៥៨ និង ចាញ់ហ្វីលីពីនធ្ងន់ករ ១០៧ ទល់ ៥៧។ នៅម៉ោង ១២ ថ្ងៃត្រង់ស្អែកនេះ កម្ពុជា ត្រូវប្រកួតជាមួយក្រុមសិង្ហបុរីម្ដង ក្រោយមកជូប ឥណ្ឌូណេស៊ី នៅថ្ងៃទី ១៥ ធ្នូ៕ © រក្សាសិទ្ធិដោយ thmeythmey.com