អត្ថបទពាណិជ្ជកម្ម
កុំព្យូទ័រឆ្លាតវៃទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី Huawei MateBook X Pro 2021 កំពូលស្តើង កំពូលស្រាល តម្លៃត្រឹមតែ$1399ប៉ុណ្ណោះ
24, May 2021 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ លើការផលិតនិងដាក់ចរាចរណ៍លក់កុំព្យូទ័រយួរដៃពីមួយជំនាន់ទៅមួយជំនាន់ ឥឡូវនេះក្រុមហ៊ុនហួវៃ បានអង្រួនបេះដូងអ្នកគាំទ្រនៅកម្ពុជា តាមរយៈការដាក់លក់ជាផ្លូវការនូវ កុំព្យូទ័រឆ្លាតវៃទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី Huawei MateBook X Pro 2021 ពណ៌ត្បូងមរកត (Emerald Green) ក្នុងតម្លៃ $1399 ថែមកាដូញាក់សាច់តែម្តង។ 
 
 
អតិថិជនអាចរកជាវ Huawei MateBook X Pro 2021 នៅតាម Huawei Showroom, ហាងដៃគូសហការ ហាងលក់កុំព្យូទ័រ នឹងទទួលបានការបន្ថែម រួមមាន HUAWEI Entertainment Gift Box តម្លៃ $59, HUAWEI Bluetooth Mouse តម្លៃ $20, និង HUAWEI Backpack តម្លៃ $35 ភ្លាមៗ។
 
Huawei MateBook X Pro 2021 ត្រូវបានក្រុមហ៊ុនផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុត ជាមួយនឹងពណ៌ត្បូងមរកត (Emerald Green) ពិតស្រស់ស្អាតខ្លាំង ហើយមានរូបរាងកំពូលស្តើងកំពូលស្រាល ងាយស្រួលកាន់ដោយដៃម្ខាង និងដាក់តាមខ្លួន។ ជាពិសេស Huawei MateBook X Pro 2021 មានមុខងារពិសេសជំនាន់ថ្មី ដូចជា WiFi 6 លឿនជាងជំនាន់មុខ 3ដង ទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី តាមរយៈ Huawei Multi-Screen Collaboration,  មុខងារ Huawei Free Touch ជំនាន់ថ្មី, Huawei Share Tag Build in TouchPad, ដោះសោកុំព្យូទ័រនៅប៊ូតុង Power, កាមេរ៉ា Pop Up ជំនាន់ថ្មី, ល្បឿនសាកថ្ម 65W SuperCharge, HUAWEI Shark Fin Fans បញ្ចុះកម្តៅ និងមុខងារការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់។
 


ក្រៅពីនេះ Huawei MateBook X Pro មានអេក្រង់ Touch Screen 13.9” កម្រិត 3K, រ៉េម 16GB DDR4x 4266 MHz, អង្គផ្ទុកទិន្នន័យ 512GB NVMe PCle SSD, CPU Intel Core i5-1135G7 ជំនាន់ទី11, VGA Intel Iris Xe Graphics, Window 10 Home, 2Mic, បាស់ 4គ្រាប់, ថាមពលថ្ម 56h អាចចាក់បទចម្រៀងជាប់គ្នារហូតដល់ 10h។ 
 
និយាយរួម ផ្អែកលើរូបរាងកំពូលស្រាលកំពូលស្តើង ពណ៌ល្អស្អាតដាច់គេ តែមួយគ្មានពីរ សមត្ថភាពខ្លាំង បំពាក់នូវបច្ចេកវិទ្យាទំនើប ឈានមុខសម្បូរបែប Huawei MateBook X Pro តម្លៃ $1399 ប្រាកដជាកុំព្យូទ័រយួរដៃឆ្លាតវៃ ដែលអ្នកកំពុងស្វែងរក៕
 














(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com