ជាតិ
សុខភាព
កូវីដ-១៩ ប្រចាំថ្ងៃ៖ កំពង់ចាម ៥៥ករណី តាកែវជាង៥០ករណី និងបណ្តាខេត្តផ្សេងទៀត
24, May 2021 , 4:08 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ ហ្វេសប៊ុក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ
ជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលឥតថមថយនៅកម្ពុជា។ តាមក្រសួងសុខាភិបាល មនុស្សចំនួន ៥៥៦នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២៣ឧសភា។ ដ្បិតតែក្រសួងមិនលម្អិតពីទីតាំងដែលរកឃើញករណីវិជ្ជមាន ប៉ុន្តែនារយៈពេលចុងក្រោយនេះ ករណីឆ្លងភាគច្រើន គឺនៅតាមបណ្តាខេត្ត។

 
ខាងក្រោមនេះជាតួលេខវិជ្ជមានកូវីដ-១៩ នៅតាម បណ្តា-ខេត្ត គិតត្រឹមថ្ងៃទី២៣ឧសភា ដោយផ្អែកលើរបាយការណ៍របស់ខេត្តនីមួយៗ៖
 
កំពង់ចាម​៖ មាន​៥៥​នាក់​ទៀត សុទ្ធតែ​អ្នក​បាន​ប៉ះពាល់​ជាមួយ​កម្មរ​ដែល​វិជ្ជមាន​កន្លងមក​
 
​ខេត្តកំពង់ចាម ក៏​បន្ត​ប្រកាស​រកឃើញ​មនុស្ស​៥៥​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ដែល​សុទ្ធសឹង​ជា​អ្នក​បាន​ប៉ះពាល់​ជាមួយ​កម្មការិនី​រោងចក្រ​មាន​វិជ្ជមាន​កូ​វីដ​-១៩​។ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​-១៩​ទាំង​៥៥​នាក់​នេះ មាន​២៩​នាក់ ជា​អ្នកស្រុក​ជើងព្រៃ​, មាន​១៨​នាក់ ជា​អ្នកស្រុក​បាធាយ​, ៣​នាក់​នៅ​ស្រុក​កំពង់សៀម​, រីឯ​៣​នាក់​ទៀត នៅ​ស្រុក​ព្រៃឈរ ខណៈ​២​នាក់​ទៀត នៅ​ស្រុក​កងមាស​។ ការរកឃើញ​ករណី​ឆ្លង​ថ្មី​នេះ បានធ្វើឱ្យ​ខេត្តកំពង់ចាម កើន​នូវ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ រហូតដល់​៤៥០​នាក់​។ 

តាកែវ៖ ៥៣នាក់ ភាគច្រើនជាអាជីវករផ្សារសំរោងយ៉ោង
 
អ្នកជំងឺកូវីដ-១៩ ចំនួន៥៣នាក់របស់ខេត្តតាកែវ ភាគច្រើនជាអាជីវករផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ដែលមានរហូតដល់៤៦នាក់។ ដោយឡែក អ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀតនោះ មាន២នាក់ ជាកម្មកររោងចក្រ មានអាសយដ្ឋាននៅស្រុកគិរីវង់, ២នាក់នៅក្នុងស្រុកសំរោង, ម្នាក់ជាពលករមកពីថៃ នៅស្រុកកោះអណ្តែត, ម្នាក់ជាអ្នកលក់គ្រឿងបន្លាសរថយន្ត ខណៈអ្នកជំងឺម្នាក់ទៀត នៅស្រុកបូរីជលសារ  បានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
 
ព្រះសីហនុ៖ ១៣នាក់ ក្នុងនោះមានទារកអាយុ៨ខែម្នាក់ និងកុមារីវ័យ២ឆ្នាំម្នាក់
 
សម្រាប់ខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣នាក់ទៀត ក្នុងនោះមានទារកអាយុ៨ខែម្នាក់ និងកុមារីវ័យ២ឆ្នាំម្នាក់ផងដែរ។  សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង១៣នាក់ មាន៦នាក់ ជាពលរដ្ឋនៅរស់នៅក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ និង៦នាក់ទៀត រស់នៅក្នុងសង្កាត់លេខ១ លេខ២ លេខ៣ ក្រុងព្រះសីហនុ ខណៈម្នាក់ទៀត  ជាពលរដ្ឋរស់នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 
ត្បូងឃ្មុំ៖ រកឃើញ៤នាក់ ដោយម្នាក់ជាពលករមកពីថៃ
 
ខេត្តត្បូងឃ្មុំ បានប្រកាសរកឃើញមនុស្ស៤នាក់ បានឆ្លងកូវីដ-១៩ ក្នុងថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ ដោយមានម្នាក់ជាពលករមកពីថៃ ដែលមានអាសយដ្ឋានក្នុងស្រុកពញាក្រែក, ម្នាក់ទៀត ជាពលរដ្ឋរស់នៅក្នុងស្រុកក្រូចឆ្មារ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ និង២នាក់ទៀត ជាអ្នកស្រុកមេមត់ និងស្រុកអូរាំងឪ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនីមួយៗ បានអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺ សូមរួសរាន់មកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចតា្តឡីស័ក ក្នុងរយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ។ 
 
កំពង់ស្ពឺ៖ ១៧នាក់បន្ថែម ជា២នាក់
 
ក្នុងចំណោមអ្នករកឃើញថ្មី១៧នាក់បន្ថែមនោះ ភាគច្រើនជាស្ត្រី។ មនុស្ស ៤នាក់រស់នៅស្រុកភ្នំស្រួច, ២នាក់នៅស្រុកឧត្តុង្គ, ៣នាក់នៅស្រុកសំរោងទង,  ៣នាក់ នៅស្រុកគងពិសី, ក្រុងច្បារមន មាន២នាក់ ខណៈស្រុកថ្ពងមាន១ករណី។ពលរដ្ឋដែលមានទីលំនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ១នាក់ នៅពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល១នាក់ ក៏មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៣ ឧសភា នៅខេត្តកំពង់ស្ពឺផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានប្រកាសករណីសះស្បើយសរុប ២នាក់ផងដែរ ដែលធ្វើឱ្យអ្នកជាសរុបមាន១១០នាក់។
 
ព្រៃវែង​៖ ២០​នាក់​បន្ថែម ដោយ​ម្នាក់​ជា​អ្នកដំណើរ​ពី​ភ្នំពេញ និង​ម្នាក់ទៀត​ពី​សៀមរាប​
 
​ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​២០​នាក់​ដែល​រដ្ឋបាល​ខេត្តព្រៃវែង រកឃើញ​ថ្មី​ដែល​នោះ មាន​៨​នាក់ ជា​អ្នកស្រុក​ពាម​រក៍​, ២​នាក់​អ្នកស្រុក​ស្វាយ​អ​ន្ទ​រ​, ២​នាក់​ជា​អ្នកស្រុក​ព្រះស្តេច​, ២​នាក់​អ្នកស្រុក​ពារាំង​, ៣​នាក់​នៅ​ស្រុក​ស៊ីធរ​កណ្តាល​, មាន​ម្នា​ក់នៅ​ស្រុក​ក​ញ្ជៀ​ច​, មាន​ម្នាក់​ជា​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ជា​អ្នកដំណើរ​មកពី​ខេត្តសៀមរាប​។ ការរកឃើញ​ករណី​ឆ្លង​ថ្មី​នេះ បានធ្វើឱ្យ​ខេត្តព្រៃវែង មាន​អ្នកជំងឺ​សរុប​២៦៥​នាក់​។ ក្នុងនោះ មាន​១៣១​នាក់ បានជា​សះស្បើយ​, ស្លាប់​៤​នាក់ ខណៈ​១៣០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

ភ្នំពេញមាន២៤៥នាក់ទៀត  ច្រើនជាកម្មកររោងចក្រ និង១២ករណីនៅវត្តសារាវ័ន
រដ្ឋបាលរាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤៥ករណីទៀតនៅថ្ងៃទី២៣ ឧសភា ដោយក្នុងនោះជាពាក់កណ្តាលជាកម្មកររោងចក្រ ខណៈព្រះសង្ឃ៣អង្គគង់នៅវត្តសារាវ័នតេជោ និងអ្នកពាក់ព័ន្ធ ៩នាក់ទៀតក៏វិជ្ជមានកូវីដ-១៩ដែរ។ ព័ត៌មាន លំអិត

ករណីប្រចាំថ្ងៃទូទាំងប្រទេស៖
មកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៥,៧៦១ នាក់ ដោយសះស្បើយមាន ១៨, ៣៥៩ នាក់ និង ស្លាប់កើនដល់ ១៧៩នាក់
 
 
 

Tag:
 កំពង់ធំ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com