កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ ​វិទិនី ​ហែល​យឺត​ជាង​កាល​ពី​ឆ្នាំ​២០១១ លើ​វិញ្ញា​សា​សេរី​១០០​ម៉ែត្រ
12, Dec 2013 , 1:49 pm        
រូបភាព
កីឡាការិនី​ហែល​ទឹក ហែមថុន វិទិនី ធ្វើ​មិន​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការចាប់ផ្តើម​យុទ្ធ​នាការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​២៧ នៅទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា។ នា​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​លើ​វិញ្ញាសា​ហែលសេរី ចម្ងាយ​១០០ម៉ែត្រ កីឡាការិនីដ៏​ស្រស់ស្អាតវ័យ​២០​ឆ្នាំ​រូបនេះ បាន​បញ្ចប់​ចំណាត់​ថ្នាក់​ចុងក្រោយគេ​ក្នុងចំណោម​កីឡាការិនី​ចំនួន​១៣នាក់ ក្នុងនោះ​ម្នាក់​បាន​បោះ​បង់ចោល​ការ​ប្រកួត។

 

ក្នុងវិញ្ញា​សានេះ ដែល​ត្រូវ​បាន​ប្រកួតនៅ​ក្នុងអាងនៃកីឡដ្ឋាន Wunna Theikdi វិទិនី ប្រើ​ថិ​រវេលា ១:០៨.៤៩ ខណៈ​កាលពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៦ នាឆ្នាំ​២០១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី គេ​ធ្វើ​បាន​ក្នុងថិរវេលា ១:០៧.៧៦ ៕      

© រក្សាសិទ្ធិដោយ thmeythmey.com