COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩៖ អាមេរិកជាង៦០ម៉ឺន ប្រេស៊ីលជិត៤៥ម៉ឺន និងឥណ្ឌាជាង៣០ម៉ឺន
24, May 2021 , 10:59 pm        
រូបភាព
អ្នកស្លាប់ដោយសារកូវីដ១៩នៅឥណ្ឌាឡើងដល់ជាង​៣០ម៉ឺននាក់។ រូបថត AFP
អ្នកស្លាប់ដោយសារកូវីដ១៩នៅឥណ្ឌាឡើងដល់ជាង​៣០ម៉ឺននាក់។ រូបថត AFP
ដោយ: រួបរួម
អ្នកស្លាប់ដោយសារកូវីដ-១៩ ឡើងដល់ជាង៣,៤៧លាននាក់ក្នុងចំណោមជាង១៦៧,៥លានករណី រីឯជាង១៤៨,៥លានករណីទៀតបានជាសះស្បើយ។ នេះបើតាមផ្អែកតាមទិន្នន័យ Worldometers គិតត្រឹមថ្ងៃទី២៤ ខែឧសភា។

 
សហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជាង៣៣,៨លាននាក់ មានអ្នកស្លាប់ឡើងដល់ជាង៦០ម៉ឺននាក់ហើយ ខណៈឥណ្ឌា មានអ្នកស្លាប់ជាង៣០ម៉ឺននាក់ក្នុងចំណោមជាង២៦,៧លានករណី។ ប្រេស៊ីលដែលមានជាង១៦លានករណី មានអ្នកស្លាប់ជិត៤៥ម៉ឺននាក់។
 
តួលេខស្លាប់នៅម៉ិកស៊ិក ស្ថិតនៅលំដាប់ទី៤ ដោយមានជាង២២ម៉ឺននាក់ក្នុងចំណោមជាង២,៣លានករណី ខណៈចក្រភពអង់គ្លេស និងអ៊ីតាលី មានករណីឆ្លងជាង៤លាននាក់ និងស្លាប់ជាង១២ម៉ឺននាក់ ដូចគ្នា។
 
រុស្ស៊ី និងបារាំង មានជាង៥លានករណីរៀងៗខ្លួន ហើយអ្នកស្លាប់មានចន្លោះពីជាង១០ម៉ឺននាក់ ទៅជាង១១ម៉ឺននាក់។ អាល្លឺម៉ង់ កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អាហ្សង់ទីន ប៉ូឡូញ ប៉េរូ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងឥណ្ឌូណេស៊ី មានចន្លោះពីជាង៨ម៉ឺន ចុះមកជាង៥ម៉ឺននាក់ទៅតាមលំដាប់។
 
នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី ដែលមានជិត៥ម៉ឺននាក់ស្លាប់  ហ្វីលីពីនមានអ្នកស្លាប់ជិត២ម៉ឺននាក់ មីយ៉ាន់ម៉ាជាង៣២០០នាក់ ម៉ាឡេស៊ីជាង២២០០នាក់ ថៃជាង៨០០នាក់ កម្ពុជា១៧៩នាក់ វៀតណាម៤៣នាក់ ទីម័រខាងកើត១៣នាក់ ព្រុយណេ៣នាក់ និងឡាវ២នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com