COVID-19
ជាតិ
៥៦៨នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​កម្ពុជា ក្នុងនោះ២៨នាក់ជាករណីនាំចូល
25, May 2021 , 11:35 am        
រូបភាព
មនុស្ស​ចំនួន ៥៦៨នាក់​បន្ថែមទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​កម្ពុជា ក្នុងនោះ​មាន ២៨​នាក់​ជា​ករណី​នាំចូល​។ ទន្ទឹមនឹងនេះ ក៏មាន​អ្នកជំងឺ ៦៦៣​នាក់​ទៀត​បានជា​សះស្បើយ ខណៈ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ មាន ៤នាក់​បន្ថែមទៀត​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១​។​


 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ២៦៣២៩នាក់ ដោយ​សះស្បើយ​មាន ១៩០២២នាក់ និង​ស្លាប់​កើន​ដល់ ១៨៣​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com