កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ កីឡាករ​ប្រណាំងទូក​កា​នូ​កម្ពុជា​ម្នាក់ទៀត​បញ្ចប់​ចំណាត់ថ្នាក់​ចុងក្រោយ​គេ
12, Dec 2013 , 3:01 pm        
រូបភាព
ដូចជា អ៊ិន ភា​រី ផងដែរ កីឡាករ ហ៊ុន រ៉ា​ឌី គឺជា​កីឡាករ​ប្រណាំងទូក​កា​នូ​របស់​កម្ពុជា​ម្នាក់ទៀត​ដែល​បញ្ចប់​ចំណាត់ថ្នាក់​ចុងក្រោយ​គេ​ក្នុង​ការប្រកួត​លើ​វិញ្ញាសា Canoeing Men’s MK1 ចម្ងាយ៥០០ម៉ែត្រ​នៅក្នុង​អាង​Ngalike Dam នៅ​ទីក្រុង​ណៃ​ពី​ដរ។


ហ៊ុន រ៉ា​ឌី បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៨ក្នុងចំណោម​កីឡាករ៨នាក់។ កីឡាករ​ថៃ KasemsitBorriboonwasinបាន​មេដាយមាស កីឡាករ​វៀតណាម ThanhQuang Nguyen បាន​មេដាយប្រាក់ ខណៈ​កីឡាករ​សិង្ហ​បុរី Wei Cheng Brandon Ooiបាន​មេដាយសំរិទ្ធ។

កីឡាករ​បួន​នាក់​ទៀត​ដែល​ឈ្នះ​កីឡាករ ហ៊ុន រ៉ា​ឌី មាន​កីឡាករ​មកពី​ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ឥណ្ឌូនេស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com