ជាតិ
សង្គមជាតិ
ក្រសួងអប់រំ ជ្រើសរើសគ្រូកម្រិតឧត្តម ១,១០០នាក់ ដែលបានចាក់វ៉ាក់សំាងកូវីដ-១៩
26, May 2021 , 9:59 pm        
រូបភាព
 លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
 ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសគ្រូកម្រិតឧត្តម បរិញ្ញា+១ចំនួន១០០០នាក់ និងបរិញ្ញា+២ ចំនួន១០០នាក់ ដើម្បីបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ។

 
លក្ខខណ្ឌដែលក្រសួងអប់រំជ្រើសរើស និងបណ្តុះបណ្តាលគ្រូកម្រិតឧត្តម គឺបេក្ខជនត្រូវតែជានិស្សិតដែលពុំទាន់ចូលក្របខណ្ឌមន្ត្រីរាជការ ឬជាបុគ្គលិកក្របខណ្ឌក្រសួងអប់រំ។ បេក្ឋជន ត្រូវមានសញ្ជាតិខ្មែរ អាយុមិនលើសពី៤០ឆ្នាំ និងមានសញ្ញាបត្រជាន់ខ្ពស់  ឬសញ្ញាបត្រសមមូលឡើងទៅ។ ចំពោះបុគ្គលិកក្រសួងគឺមិនកំណត់លក្ខខណ្ឌអាយុឡើយ។
 
បេក្ខជនត្រូវមកដាក់ពាក្យនៅតាមមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំង២៤ និងវិទ្យាសា្ថនជាតិអប់រំ ដោយមិនឲ្យផុតថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។  សម័យប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ 
 
បើតាមក្រសួងអប់រំ បេក្ខជនទាំងអស់ គឺត្រូវភ្ជាប់មកប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីមកប្រឡង។ ក្នុងករណីបេក្ខជនមិនអាចទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩បាន គឺត្រូវមានលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានីខេត្ត។
 
«បេក្ខជនណា ដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានីខេត្ត គណៈកម្មការរៀបចំប្រឡងមិនអនុញ្ញាតឲ្យបេក្ខជននោះចូលប្រឡងឡើយ»។ នេះជាការលើកឡើងរបស់ក្រសួងអប់រំ៕
 
 
 
 

Tag:
 គ្រូ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com