COVID-19
ជាតិ
កូ​វីដ​-១៩៖កម្ពុ​ជាមាន​អ្នក​ឆ្លង​ថ្មី​៦៤៩នាក់ សះស្បើយ៦២៦នាក់ និង​ស្លាប់​៤​នាក់​ទៀត​
27, May 2021 , 11:30 am        
រូបភាព
គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ កំពុងយកសំណាកលើទារកតូចម្នាក់ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១។ រូបភាព៖រដ្ឋបាលស្រុកក្រឡាញ់
គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ កំពុងយកសំណាកលើទារកតូចម្នាក់ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១។ រូបភាព៖រដ្ឋបាលស្រុកក្រឡាញ់
មនុស្ស​៦៤៩នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ​នៅ​កម្ពុជា ខណៈ​អ្នក​សះស្បើយ​បន្ថែម​មាន៦២៦នាក់ និង​ស្លាប់៤នាក់​ទៀត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ ដោយ​បញ្ជាក់ថា ក្នុងចំណោម ៦៤៩ករណី​ថ្មី មាន ១៦ករណី​នាំចូល​ពី​បរទេស​។

 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​សរុប​ចំនួន​២៧៦៣៨នាក់ សះស្បើយសរុប ២០៣៩៨នាក់ និង​ស្លាប់​១៩៤​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com