កីឡាអន្តរជាតិ
អន្តរជាតិ
តើក្រុមឈ្នះពាន UEFA Champions League ២០២០-២០២១ បានប្រាក់រង្វាន់ប៉ុន្មាន?
28, May 2021 , 10:29 pm        
រូបភាព
ដោយ៖ ជា យូគៀង

Manchester City នឹងត្រូវប៉ះជាមួយ Chelsea នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champions League រដូវកាល ២០២០-២០២១ នាថ្ងៃទី២៩ ខែឧសភាខាងមុខ។ ការប្រកួត ត្រូវធ្វើឡើងនៅទឹកដីព័រទុយហ្កាល់នាកីឡដ្ឋានរបស់ក្លិប FC Porto ។



តើមេឃខៀវ Manchester City  ឬតោខៀវ Chelsea ជាក្រុមអាចឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions league  ២០២០-២០២១? តើក្រុមដែលឈ្នះពានទទួលបានប្រាក់រង្វាន់ចំនួនប៉ុន្មាន?
 



សម្រាប់ក្រុមមេឃខៀវ Man City បើរាប់ពីការប្រកួតក្នុងវគ្គចែកពូល និងការប្រកួតដំណាក់កាលបន្តបន្ទាប់ ពួកគេរកបានប្រាក់រង្វាន់ប្រមាណ៦១,៦៥លានអឺរ៉ូរួចជាស្រេច។ ចំណែកក្រុមតោខៀវ Chelsea គិតពីវគ្គចែកពូលបូករួមនិងការប្រកួតទាំងអស់មកដល់វគ្គផ្តាច់ព្រ័ត្រនេះ ពួកគេរកបានប្រាក់ប្រមាណ ៥៩,៨៥ លានអឺរ៉ូក្រោម Man City បន្តិច។
 
បើតាមសារព័ត៌មាន Goal ក្រុមជើងឯកពានរង្វាន់ UEFA Champions League ២០២០-២០២១ នឹងទទួលបានប្រាក់រង្វាន់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះប្រមាណ ១៩លានអឺរ៉ូ ចំណែកក្រុមរងជើងឯកទទួលបានប្រាក់ចំនួន ១៥លានអឺរ៉ូ។ 
 
បើក្រុម Man City ឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានប្រាក់ ១៩លានអឺរ៉ូបន្ថែមទៀត នោះបានន័យថា Man City និងទទួលបានប្រាក់រង្វាន់ប្រមាណ ៨០.៦៥លានអឺរ៉ូ។ រីឯក្រុម Chelsea បើឈ្នះការប្រកួត នឹងទទួលបានប្រាក់រង្វាន់ប្រមាណ៧៨.៨៥លានអឺរ៉ូ៕
 
 

Tag:
 UEFA Champions league Prize
© រក្សាសិទ្ធិដោយ thmeythmey.com