កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖សុខ ចាន់មាន និង ថោង ឈឿនត្រៀមដណ្តើមមេដាយមាសលើវិញ្ញាសាវាយគូបុរស កីឡាករ សុខ ចាន់មាន និង ថោងឈឿន ត្រៀមដណ្តើមមេដាយមាស។ រូបថត NagaWorld-កឹម សុវណ្ណា
× កីឡាករប៉េតង់ជម្រើសជាតិកម្ពុជានៃវិញ្ញាសាវាយគូបុរស គឺសុខ ចាន់មាន និងថោង ឈឿន បានទទួលជ័យជម្នះ ១៣-០ លើកីឡាករ DouangmisyPhonexayនិងPhimmasanDesa របស់ឡាវ ដើម្បីកក់កៅអីទៅដណ្តើមយកមេដាយមាសនារសៀលថ្ងៃសុក្រនេះ។
សូមបញ្ជាក់ថា នាការប្រកួតជម្រុះ កម្ពុជា បានចាញ់ក្រុមឡាវ ១០-១៣ ចាញ់ក្រុមវៀតណាម ១១-១៣ ប៉ុន្តែឈ្នះក្រុមមីយ៉ាន់ម៉ា ១៣-៥ ឈ្នះម៉ាឡេស៊ី ១៣-៥ និងឈ្នះថៃ ១៣-៧ ។
ការប្រកួតមួយគូទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមវៀតណាម ប៉ះក្រុមថៃ៕
គេហទំព័រថ្មីៗ នឹងបន្តផ្តល់ព័ត៌មានបន្ថែមទៀតជុំវិញការប្រកួតនេះ
© រក្សាសិទ្ធិដោយ thmeythmey.com