អត្ថបទពាណិជ្ជកម្ម
គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន
04, Jun 2021 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ - ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានកំពុងពង្រីកវិសាលភាព គម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ដ៏ពេញនិយមបំផុតរបស់ខ្លួន ជាមួយនឹងប្រភេទគម្រោងថ្មីប្រចាំខែ ដែលផ្ដល់ជូនច្រើនជាងមុន។ ការផ្តល់ជូនរួមមានទឹកប្រាក់ចំនួន 1,666 ដុល្លារ ស្មើនឹងទិន្នន័យអ៊ីនធឺណិតចំនួន  41GB ការហៅចេញក្នុងប្រពន័្ធរយៈពេល ២៧ ០០០ នាទី ឫការផ្ញើសារជាអក្សរចំនួន ៤០ ០០០ ដង ច្រើនជាងគម្រោងភ្ជាប់ប្រចាំថ្ងៃ និងគម្រោងភ្ជាប់ប្រចាំខែ។ 
 
ភ្ជាប់គម្រោងប្រចាំខែថ្មីនេះ ដោយចំណាយត្រឹមតែ៥ដុល្លាក្នុងមួយខែ មានន័យថាអតិថិជនគម្រោង Smart ធំហ្ម៎ង! មិនចាំបាច់បន្តគម្រោងភ្ជាប់រៀងរាល់សប្ដាហ៍នោះទេ ហើយអាចគ្រប់គ្រងគម្រោងគណនីចម្បងប្រចាំខែប្រសើរជាងមុន ដោយគ្មានបារម្ភ អំពីការកាត់ទឹកប្រាក់បន្ថែម ឬការគិតថ្លៃណាមួយឡើយ។ ដើម្បីភ្ជាប់គម្រោង Smart ធំហ្ម៎ង ប្រចាំខែ អតិថិជនគ្រាន់តែចុច *1333*5# ហើយចុចបញ្ចូន ឫក៏ភ្ជាប់តាមកម្មវិធី SmartNas។
 
គម្រោង Smart ធំហ្ម៎ង! ប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍ មានពលរដ្ឋកម្ពុជា រាប់លានអ្នកបានកំពុងប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីគម្រោងនេះត្រូវបានដាក់ចេញ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត និងតម្រូវការភ្ជាប់ការទំនាក់ទំនងបានកើនឡើង អំឡុងពេលនៃការរាតត្បាតជាសកលនៃកូវីដ-១៩ ដូច្នេះហើយ ក្រុមហ៊ុនបានបន្ថែមគម្រោងប្រចាំខែថ្មីនេះ ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើងរបស់អតិថិជនរបស់ខ្លួន។ 


 
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «អតិថិជនរបស់យើង កំពុងតែប្រើប្រាស់ទិន្នន័យច្រើនជាងមុន ជាពិសេសអំឡុងពេលនេះតែម្ដង ដោយពួកយើងភាគច្រើន គឺធ្វើការឬរៀនសូត្រពីផ្ទះ។ ដូច្នេះហើយវាមានសារសំខាន់ណាស់សម្រាប់យើង ដោយលើកឡើងអំពីការផ្ដាស់ប្ដូរ ទម្លាប់នេះជាមួយនឹងគម្រោង Smart ធំហ្ម៎ង! ប្រចាំខែ ដែលកាន់តែងាយស្រួល និងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជនរបស់យើង។»
 
អតិថិជនដែលប្រើសមតុល្យគម្រោងរបស់ពួកគេ អស់មុនដំណាច់ខែ ក៏នឹងត្រូវគិតថ្លៃតិចបំផុត ជាងគម្រោងផ្សេងៗ៖ ចំណាយត្រឹមតែ 1.5 សេន ដើម្បីទទួលបានទិន្នន័យ ១០០ MB  6 សេន ក្នុងការហៅចេញក្នុងប្រព័ន្ធក្នុងមួយនាទី និង៣សេន ក្នុងការផ្ញើសារចេញម្ដង។  
 
លោក  Hundt (ហ៊ុន) បានបន្ថែមទៀតថា៖ «អតិថិជនរបស់យើង បានប្រាប់យើងថា នៅពេលដែលពួកគេ រីករាយជាមួយតម្លៃនៃគម្រោងប្រចាំសប្ដាហ៍ និងគម្រោងប្រចាំថ្ងៃរបស់ Smart ធំហ្ម៎ង! ពេលខ្លះ ពួកគេជួបប្រទះបញ្ហាប្រឈម ដើម្បីគ្រប់គ្រងគម្រោងភ្ជាប់ក្នុងរយៈពេលខ្លី។ ជាមួយនឹងគម្រោងប្រចាំខែ ពួកគេអាចដឹងកាន់តែច្បាស់ជាងមុន អំពីការចំណាយចម្បងរបស់ពួកគេ លើតម្រូវការទំនាក់ទំនង និងនិន្នន័យអ៊ីនធឺណិត ដែលកាន់តែមានសារសំខាន់ជាងពេលណាទាំងអស់ អំឡុងពេលនៃការរីករាតត្បាតជាសកលនៃកូវីដ-១៩»។
 
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh
 
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com