កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ អ៊ុន ស្រីយ៉ា ទទួលបានមេដាយប្រាក់ក្រោយចាញ់ម្ចាស់ផ្ទះ កីឡាការិនី អ៊ុន ស្រីយ៉ា បានមេដាយប្រាក់លើវិញ្ញាសាវាយទោលនារី។ រូបថត NagaWorld/Kem Sovanna
× កីឡាប៉េតង់កម្ពុជាមិនទាន់ទទួលបានមេដាយមាសឡើយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៧ ដោយការប្រកួតពីរវិញ្ញាសាដំបូងរបស់កម្ពុជាលើកីឡាដ៏មានសក្តានុពលប្រភេទនេះ បានទទួលមេដាយប្រាក់ទាំងពីរ។
នាការប្រកួតផ្តាច់ព្រ័ត្រលើវិញ្ញាសាទោលផ្នែកនារី កីឡាការិនី អ៊ុន ស្រីយ៉ា បានចាញ់កីឡាការិនីម្ចាស់ផ្ទះមីយ៉ាន់ម៉ា Chaw Ei Thu ក្នុងលទ្ធផល ៧-១៣។
សម្រាប់វិញ្ញាសានេះ កីឡាការិនីមីយ៉ាន់ម៉ា Chaw Ei Thu បានមេដាយមាស កីឡាការិនី អ៊ុន ស្រីយ៉ា បានមេដាយប្រាក់ ខណៈ កីឡាការិនីថៃ Yoothong Nattaya និងកីឡាការិនីវៀតណាម Son Thi Chanh បានមេដាយសំរិទ្ធស្ទួន៕
© រក្សាសិទ្ធិដោយ thmeythmey.com