ជាតិ
សង្គមជាតិ
ក្រសួងអប់រំ ចងក្រងសៀវភៅ«ពាក្យងាយច្រឡំ»ដើម្បីឲ្យសិស្ស និងគ្រូជៀសវាងប្រើពាក្យខុស
07, Jun 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចងក្រងសៀវភៅ «ពាក្យងាយច្រឡំក្នុងការប្រើប្រាស់» ដើម្បីជាជំនួយឲ្យគ្រូ សិស្សានុសិស្ស និងសាធារណជន ជៀសវាងបង្កើតកំហុសក្នុងការប្រើប្រាស់ពាក្យខ្មែរ។

 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា  សៀវភៅ«ពាក្យងាយច្រឡំក្នុងការប្រើប្រាស់»នេះ នឹងជាមធ្យាបាយឲ្យសិស្សានុសិស្ស គ្រូ និងមហាជន អាចសិក្សាឲ្យកាន់តែយល់ច្បាស់ ពីភាសាខ្មែរ និងមិនបង្កើតកំហុស ក្នុងការប្រើប្រាស់ពាក្យខ្មែរ។ 
 
«សៀវភៅពាក្យងាយច្រឡំក្នុងការប្រើប្រាស់ មានគោលបំណងជួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការបង្រៀន រៀន និងសម្រាប់សិក្សា។ អ្នកសិក្សាទូទៅរៀនសូត្របន្ថែមដើម្បីចៀសវាងការប្រើប្រាស់ពាក្យមិនត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់ លោក រស់ សុវាចា។
 
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារូបនេះបន្តថា  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជនទូទៅ អាចស្វែងរកសៀវភៅពាក្យងាយយល់ច្រឡំ ក្នុងការប្រើប្រាស់ នៅតាមបណ្ណាគារផ្សេងៗ ឬនៅតាមទីផ្សារ។
 
បើតាមលោក រស់ សុវាចា ក្រសួងអប់រំ យុវជន និងកីឡា ក៏ចែកជូនសៀវភៅនេះ ទៅសាលារៀនមួយចំនួនផងដែរ។ «ក្រសួងអប់រំ យុវជន និងកីឡា មានចែកជូនលោកគ្រូ អ្នកគ្រូ និងសាលារៀនគោលដៅមួយចំនួន ទៅតាមលទ្ធភាពជាក់ស្តែងរបស់ក្រសួង»។ នេះជាការរៀបរាប់របស់អ្នកនាំពាក្យក្រសួងអប់រំ៕ 
 

Tag:
 សៀវភៅ
 ពាក្យ
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com