COVID-19
ជាតិ
សង្គមជាតិ
មន្ត្រីសាលាខណ្ឌមានជ័យ ១០នាក់បានឆ្លងកូវីដ-១៩
10, Jun 2021 , 11:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌមានជ័យចំនួន១០នាក់ បានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមមន្ត្រីដែលឆ្លងទាំង១០នាក់នោះ មានមន្រ្តីសាលាខណ្ឌជាស្ត្រី២នាក់។  លោក អភិបាលរងខណ្ឌដដែល បានរៀបថា ករណីឆ្លងដំបូង គឺមានតែមន្ត្រីសាលាខណ្ឌម្នាក់ទេ ដែលតេស្តវិជ្ជមាន បន្ទាប់មកគ្រូពេទ្យបានយកមន្ត្រីពាក់ព័ន្ធចំនួន ៦៣នាក់ និងរកឃើញវិជ្ជមានបន្ថែម ៩នាក់ទៀត។
 
បច្ចុប្បន្នអ្នកជំងឺទាំង១០នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៅសាលកោះពេជ្រកាលពីថ្ងៃទី៩ ខែមិថុនាហើយ។ នេះបើតាមលោកអភិបាលរងខណ្ឌមានជ័យ ដោយបន្តថា អ្នកជំងឺទាំង១០នាក់នោះ មិនមានអាការធ្ងន់ធ្ងរឡើយ។ 
 
បើតាមអភិបាលរងខណ្ឌមានជ័យ ទោះបីមានមន្ត្រីសាលាខណ្ឌមានជ័យឆ្លងជំងឺកូវីដ-១៩។ តែយ៉ាងណាសាលាខណ្ឌមានជ័យនៅតែបន្តដំណើរការធម្មតា។ លោក  ឌី រ័ត្នខេមរុណ បានពន្យល់ដូច្នេះថា៖«សាលាខណ្ឌមានជ័យនៅតែបន្ត។ និយាយរួម អ្នកដែលប៉ះពាល់ហ្នឹង គឺមិនមែនប៉ះពាល់ទៅលើសេវាបងប្អូនប្រជាពលរដ្ឋទេ។ យើងនៅតែបម្រើបងប្អូនប្រជាពលរដ្ឋ។ ពីព្រោះយើងមានមន្ត្រីរបស់យើង មានតាមផ្នែកនៅក្នុងការផ្តល់សេវាជូនពលរដ្ឋ»។ 
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣៦,៦៦៦នាក់ ជាសះស្បើយ២៩,៨០៧នាក់ អ្នកនិងអ្នកស្លាប់ចំនួន៣០០នាក់៕ 



 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com