អត្ថបទពាណិជ្ជកម្ម
លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំសំខាន់ៗ ចុះត្រួតពិនិត្យក្រុមហ៊ុន JIN SHA KONG GU CO., LTD
14, Jun 2021 , 6:09 pm        
រូបភាព
នាព្រឹកថ្ងៃទី ១៣ ខែមិថុនា លោក កែវ វណ្ណថន នាយឧត្តមសេនីយ៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អមដំណើរដោយ ឧត្តមសេនីយ៍ឯក ភោគ ចន្ថា ទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន សែន និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំដទៃទៀត បានអញ្ជើញទស្សនកិច្ច សួនឧទ្យានឧស្សាហកម្មបច្ចេកវិទ្យា របស់ JIN SHA KONG GU CO., LTD នៅស្រុកជ្រៃធំ ខេត្តកណ្តាល។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក កែវ វណ្ណថន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនបរទេស ឱ្យវិនិយោគនៅកម្ពុជា ហើយនឹងដោះស្រាយបញ្ហាយ៉ាងសកម្ម នៅក្នុងដំណើរការអភិវឌ្ឍ។
 
លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា - ចិន បានដឹកនាំបុគ្គលិកទទួលស្វាគមន៍ លោក កែវ វណ្ណថន និងថ្នាក់ដឹកនាំ ក្នុងដំណើរទស្សនកិច្ចនេះ។ លោកប្រធានក្រុមហ៊ុន លីវ យ៉ាង បានធ្វើបទបង្ហាញប្រវត្តិរូបសង្ខេបរបស់ ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានបង្កើតឡើង នៅខែឧសភា ឆ្នាំ ២០២០ ហើយសួនឧស្សាហកម្មនេះ គឺជាគម្រោងដំបូងបង្អស់ របស់ក្រុមហ៊ុន JIN SHA KONG GU CO., LTD នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 

លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា - ចិន
 
ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង មានប្រសាសន៍ថា  JIN SHA KONG GU CO., LTD គឺជាស្ថាប័នគ្រប់គ្រងការវិនិយោគទ្រព្យសម្បត្តិឌីជីថលអន្តរជាតិខ្នាតធំ ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងវិនិយោគយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគម្រោងជាច្រើនក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗ។ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការវិនិយោគ នឹងផ្តោតទៅលើវិស័យវេជ្ជសាស្រ្ត បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍វប្បធម៌ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន វិស័យហិរញ្ញវត្ថុ អាជីវកម្មឆ្នៃប្រឌិតថ្មីនិងវិស័យផ្សេងទៀតដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុន JIN SHA KONG GU CO., LTD គឺជាសហគ្រាសដែលទើបនឹងបង្កើត ហើយពិតជាមិនអាចខ្វះបាន ចំពោះការគាំទ្រដ៏ខ្លាំងពីរដ្ឋាភិបាល ក្នុងការជំរុញ និងអភិវឌ្ឍលើវិស័យជាច្រើន នៅក្នុងប្រទេសកម្ពុជា។
 


លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ឆ្វេង) បានចុះធ្វើអធិការកិច្ចសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់
 
 
លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ពីសារសំខាន់នៃភាពជាវិជ្ជមាន ដែលបានចុះធ្វើអធិការកិច្ចលើកនេះ។ លោកបានមានប្រសាសន៍ថា៖« កាលពីឆ្នាំមុន ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ស្ថិតក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចជាតិ ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជួយដល់ប្រជាជនក្រីក្រ ព្រមទាំងបុគ្គលិក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជួរមុខ ដែលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ការបង្កើនការវិនិយោគ ត្រូវបានជំរុញ ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងវិស័យការងារ ហើយបានបង្កើតអោយមានគំរូថ្មីនៅក្នុងការអភិវឌ្ឍមូលដ្ឋាន»។
 
ក្នុងកិច្ចប្រជុំនេះ លោក កែវ វណ្ណថនជាតំណាងឲ្យអគ្គនាយដ្ឋានអន្តោប្រវេសន៍ជាតិកម្ពុជា មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សសម្ដេច ហ៊ុន សែន រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលស្រុកជ្រៃធំ ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ លោក កែវ វណ្ណថន បានបន្តទៀតថា ៖« ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានខិតខំទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគបរទេសមកកាន់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បង្កើនអត្រាការងារសង្គម និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នៅពេលអនាគតរាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់គម្រោងផ្សេងៗដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនបរទេសនៅកម្ពុជា»។
 


ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង និង លោក កែវ វណ្ណថន និងលោក ភោគ ចន្ថាធ្វើទស្សនកិច្ចនៅ សមាគមសហពាណិជ្ជ កម្ពុជា- ចិន
 
 
ឧត្តមសេនីយ៍ឯក ភោគ ចន្ថា ទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន សែន និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះតួនាទីដ៏សំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគ្រាសបរទេស ។ នៅពេលអនាគត ប្រសិនបើការអភិវឌ្ឍជួបប្រទះ នូវការលំបាកក្នុងដំណើរការ រាជរដ្ឋាភិបាល នឹងចូលរួមចំណែកដើម្បីដោះស្រាយបញ្ហា ដល់សហគ្រាសបរទេស។
 


ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង និង លោក កែវ វណ្ណថន និងលោក ភោគ ចន្ថា ធ្វើទស្សនកិច្ចនៅ សមាគមសហពាណិជ្ជ កម្ពុជា- ចិន
 
អមដំណើរដោយលោកប្រធាន លីវ យ៉ាង ក៏ដូចជា លោក កែវ វណ្ណថន និង លោក ភោគ ចន្ថាក៏បានចុះទស្សនកិច្ចនៅសមាគមសហពាណិជ្ជកម្ពុជា- ចិន នៅទីក្រុងកោះពេជ្រ នៃរាជធានីភ្នំពេញផងដែរ។
 


ក្នុងអំឡុងពេលនៃអធិការកិច្ចនេះ លោក កែវ វណ្ណថន បានបញ្ជាក់យ៉ាងពេញទំហឹងនូវបេសកកម្មរបស់ សមាគមសហពាណិជ្ជកម្ពុជា- ចិន ក្នុងការ “ ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដឹកនាំគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ” ក្នុងគោលបំណង “រំលែកទុក្ខលំបាករបស់ជាតិ បំពេញបំណងអ្នកដទៃ” ដើម្បី “ឧស្សាហកម្មបម្រើជាតិ កម្ពុជា-ចិន ធ្វើឲ្យសុបិនប្រទេសជាតិរុងរឿង” និងគំនិតអភិវឌ្ឍឆ្ពោះទៅមុខ ហើយលោកបានទទួលស្គាល់នូវសារសំខាន់ នៃវត្តមានរបស់សមាគមសហពាណិជ្ជកម្ពុជា- ចិន ក្នុងប្រទេសកម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងការអភិវឌ្ឍវិនិយោគ។
 


លោក ឈឿន សុចិត្ត ឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តកណ្តាល និងមន្រ្តីជាច្រើននាក់នៃរដ្ឋបាលខេត្តកណ្តាល ស្រុកជ្រៃធំ បានអមដំណើរ និងចូលរួមក្នុងសកម្មភាពនៃអធិការកិច្ចលើកនេះ។
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com