កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ដកដបភេសជ្ជៈចេញពីមុខខ្លួន ហើយប្រាប់ថាញ៉ាំទឹកទើបល្អ
15, Jun 2021 , 1:59 pm        
រូបភាព
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតបើកឆាក Euro 2020 តារាឆ្នើម Cristiano Ronaldo បានយកដបភេសជ្ជៈចំនួនពីរដបចេញពីតុនៅពីមុខខ្លួន មុនលើកដបទឹកហើយណែនាំថាគួរតែផឹកទឹកជំនួសវិញ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ដែលមិនទទួលទានភេសជ្ជៈមានជាតិស្ករ បានធ្វើឱ្យអ្នករៀបចំកម្មវិធីខកចិត្ត។


 
Coca-Cola ជាក្រុមហ៊ុនឧបត្ថម្ភផ្លូវការនៃការប្រកួតពានរង្វាន់តំបន់អឺរ៉ុបនៅឆ្នាំ២០២១។ ប៉ុន្តែច្បាស់ណាស់ថា Ronaldo មិនមែនជាអ្នកជឿលើការទទួលទានភេសជ្ជៈ ឬស្រា ដែលធ្វើឱ្យមានសុខភាពល្អដូចការញាំទឹកនោះឡើយ។
 
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតបើកឆាករវាងម្ចាស់ការពារតំណែងជើងឯក និងហុងគ្រីនៅពូល F ដែលត្រូវធ្វើនៅយប់ថ្ងៃទី១៥ មិថុនា តារាឆ្នើម Ronaldo ដែលជាប្រធានក្រុម ក៏បានចូលរួមជាមួយគ្រូបង្វឹកព័រទុយហ្កាល់លោក Fernando Santos ផងដែរ។ ក្រោយអង្គុយលើកៅអីនៅទល់មុខអ្នកយកព័ត៌មានរួច ខ្សែប្រយុទ្ធ Juventus រូបនេះក្រឡេកភ្នែកឃើញដប កូកា - កូឡា ពីរដបហើយក៏បានទាញវាចេញទាំងពីរ ដោយទុកតែដបទឹកប៉ុណ្ណោះ។
 
ក្រោយមក Ronaldo ដែលសព្វថ្ងៃមានវ័យ៣៦ឆ្នាំ ហើយនៅតែមានរាងកាយមាំមួន បានលើកដបទឹក ហើយនិយាយក្នុងសន្និសីទនោះថា អ្នកទាំងអស់គ្នាគួរតែទទួលទានទឹកទើបធ្វើឱ្យសុខភាពល្អ៕
 

Tag:
 Euro 2020
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com