កីឡាជាតិ
ជាតិ
ប៉េតង់វាយទោលបុរសបានសំរិទ្ធ ខណៈវាយគូនារីត្រៀមប្រកួតវគ្គផ្តាច់ព្រ័៍ត្រ
× ការប្រកួតប៉េតង់នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៣ បានរកឃើញម្ចាស់មេដាយមាសជាបន្តរបន្ទាប់ ស្របពេលដែលវិញ្ញាសាវាយទោលបុរសរបស់កម្ពុជាបានមេដាយសំរឹទ្ធ ចំណែកវិញ្ញាសាវាយគូនារីវិញ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។
កីឡាករ អ៊ុក សំណាង របស់កម្ពុជាអស់ឱកាសត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយចាញ់ម្ចាស់ផ្ទះក្នុងលទ្ធផល ១៣ ទល់ ៨ ក្នុងវិញ្ញាសាវាយទោលបុរស នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ នេះ ក្នុងកីឡដ្ឋានSports Complex(Wunna Theikdi) ទីក្រុងណៃពីដរ។
ដំណាលគ្នានេះដែរ កីឡាការិនី អ៊ុក ស្រីមុំ និង ឌុច សោភ័ណ្ឌ បានបំបាក់ក្រុមកីឡាការិនីម៉ាឡេស៊ី នៅវគ្គ ៤ ក្រុមចុងក្រោយ ក្នុងលទ្ធផល ១៣ ទល់ ៨ ដោយត្រូវរង់ចាំ គូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ រវាង ថៃ និង វៀតណាម។
ស៊ីហ្គេមឆ្នាំ២០១៣ នេះវិញ្ញាសាប៉េតង់បានប្រកួត អស់ ២ វិញ្ញាសាហើយដោយ វិញ្ញាសាវាយគូបុរស និង វិញ្ញាសាវាយទោលនារី កម្ពុជា សុទ្ធតែបានមេដាយប្រាក់។ រសៀលនេះ តើវិញ្ញាសាវាយគូនារីរបស់កម្ពុជាអាច ដណ្ដើមបានមេដាយមាសឱ្យកម្ពុជាបានដែរឬទេ?
រូបថត៖ កីឡាការិនីកម្ពុជា អាវខៀវ ឆ្នូតក្រហម កាលពីប្រកួតវិលជុំជាមួយក្រុមឡាវ(Naga World/ កឹម សុវណ្ណា) © រក្សាសិទ្ធិដោយ thmeythmey.com