កីឡាជាតិ
ជាតិ
ប៉េតង់​កម្ពុជា​មិន​ទាន់រកមេ​ដាយ​មាសបាន​ឡើយ​ ខណៈ​វាយ​គូនា​រីបាន​មេដាយ​ប្រាក់
15, Dec 2013 , 2:53 pm        
រូបភាព
កីឡាការិនី អ៊ុក ស្រីមុំ និងឌុច សោភ័ណ្ឌ។ រូបថត Ken Gadaffi
កីឡាការិនី អ៊ុក ស្រីមុំ និងឌុច សោភ័ណ្ឌ។ រូបថត Ken Gadaffi
កីឡា​ប៉េតង់ជម្រើស​ជាតិកម្ពុជា មិន​ទាន់​ទទួល​បាន​មេដាយ​មាស​ឡើយ​ពីព្រឹត្តិកា​រណ៍​ប្រកួតកី​ឡា​ស៊ីហ្គេម​លើក​ទី​២៧នៅ​ទីលាន​នៃកីឡដ្ឋាន Wunna Theikdi ទីក្រុង​យ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។ នៅ​រសៀល​ថ្ងៃ​អាទិត្យនេះ កីឡាការិនី អ៊ុក​ ស្រីមុំ និង​ ឌុច សោភ័ណ្ឌ ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់ បន្ទាប់ពី​ពួក​គេ​បាន​ប្រកួតចាញ់ កីឡាការិនីថៃ Thammakord Thongsy និង Wongchuvej Phantipha ក្នុងលទ្ធផល ៤-១៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

 

កម្ពុជា​បាន​ប្រកួត​៤វិញ្ញាសារួចមក​ហើយ​នៅ​ក្នុងប្រភេទ​កីឡាប៉េតង់ ដោយ​វិញ្ញាសាវាយ​​ទោល​នារី វាយគូ​បុរស និង​វាយគូនារី សុទ្ធ​តែធ្វើ​មិន​បាន​ល្អ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​មេដាយ​ប្រាក់​៣​ពី​កីឡាប៉េតង់ ខណៈ​វិញ្ញាសា​វាយទោល​បុរស បាន​មេដាយ​សំរិទ្ធ។  

សម្រាប់វិញ្ញាសាវាយគូនារី ក្រុម​ថៃ បាន​ឈ្នះមេដាយមាស កម្ពុជា​បាន​មេដាយ​ប្រាក់ ខណៈ​ក្រុម​កីឡាការិនី​ម៉ាឡេស៊ី និងវៀតណាម បាន​មេដាយ​សំរិទ្ធស្ទួន៕      

© រក្សាសិទ្ធិដោយ thmeythmey.com