អត្ថបទពាណិជ្ជកម្ម
Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2
22, Jun 2021 , 2:54 pm        
រូបភាព
ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បាន សម្ពោធជាផ្លូវការនូវកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ។ ការដាក់សម្ពោធជាផ្លូវការនៃកម្មវិធីនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃយុគសម័យឌីជីថល ជាពិសេស គឺកាន់តែផ្តល់នូវភាពងាយស្រួល ក៏ដូចជាបត់បែនទៅតាមស្ថានភាពសង្គមបច្ចុប្បន្ន ដែលកំពុងតែជួបបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ -១៩។ កម្មវិធីទូរសព្ទដៃនេះ ក៏ ជាការរួមចំណែកមួយដ៏ធំ ក្នុងការកាត់បន្ថយការចេញទៅខាងក្រៅ ការជួបជុំកន្លែងមានមនុស្សច្រើន កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផងដែរ ដោយអតិថិជនទាំងអស់ អាចមើលព័ត៌មានទាក់ទងនឹងរថយន្ត និងកក់សេវាជួសជុលរថយន្តទុកជាមុន តាមរយៈកម្មវិធីនេះផ្ទាល់តែម្តង។ តាមរយៈកម្មវិធីទូរសព្ទដៃនេះ ស់ក្រុមហ៊ុន នៅតែអាចចង់រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអតិថិជនខ្លួន ដោយការបង្ខិតផលិតផល និងសេវាកម្មរបស់ Ford ឲ្យកៀកសាធារណជន ជាពិសេសនោះគឺអតិថិជន Ford តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ។ 
 



កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 គឺជាបណ្តុំព័ត៌មាន ស្តីពីរថយន្ត Ford គ្រប់ម៉ូឌែល ប្រូម៉ូសិនថ្មីៗ ព័ត៌មានទូទៅ អំពីផ្នែកលក់ និងសេវាកម្ម ក៏ដូចជាទំនាក់ទំនងដើម្បីសុំជំនួយជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស។ កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ត្រូវបានកែប្រែរូបរាង និងមុខងារថ្មីទាំងស្រុង។ អ្វីដែលកាន់តែអស្ចារ្យបំផុតនោះ គឺលោកអ្នកអាចកក់សេវាកម្មថែទាំ និងជួសជុលរថយន្ត Ford បានគ្រប់ពេលវេលា គ្រប់ទីកន្លែង បានយ៉ាងឆាប់រហ័ស នៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តជាងមុន ជូនដល់អតិថិជន ដែលកម្មវិធីនេះអាចប្រើប្រាស់បានទាំងអ្នកប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ iOS និង Android។ សម្រាប់ Ford Cambodia Mobile App ជំនាន់ទី 2 នេះមានមុខងារពិសេស ចំនួន 5 ដែលក្នុងនោះរួមមាន៖
 
មុខងារទី 1 គឺ “ប្រភេទរថយន្ត” លោកអ្នកអាចស្វែងយល់អំពីព័ត៌មាន និងប្រភេទរថយន្ត Ford គ្រប់ម៉ូឌែលដែលរួមមាន៖ រថយន្តតូច រថយន្តគ្រួសារ រថយន្តភីកអាប់ និងរថយន្តអាជីវកម្ម។ សម្រាប់មុខងារនេះ វានឹងបង្ហាញអំពី៖ រូបភាពផ្នែកខាងក្រៅ និងខាងក្នុង បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព វីដេអូរបស់រថយន្តនេះ ពណ៌រថយន្ត ជាពិសេសនោះ គឺលោកអ្នកអាចគណនាប្រាក់កម្ចីទិញរថយន្ត បានភា្លមៗតែម្តង


   
 
 
មុខងារទី 2 គឺ “ព័ត៌មាន និងប្រូម៉ូសិនថ្មីៗ” លោកអ្នកអាចស្វែងយល់អំពីប្រូម៉ូសិនថ្មីៗ នៃរថយន្ត Ford គ្រប់ម៉ូឌែល និងអាចមើលអត្ថបទព័ត៌មានទាក់ទងនឹងរថយន្ត Ford បានផងដែរ
   
 


 
 
 
 
 
មុខងារទី 3 គឺ “ព័ត៌មានទូទៅអំពីសេវាកម្ម” លោកអ្នកអាចស្វែងយល់ ពីសេវាកម្ម និងព័ត៌មានទាក់ទងទៅនឹងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សេវាកម្មរបស់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane គន្លឹះនៃការថែទាំរថយន្ត គ្រឿងបន្លាស់រថយន្ត ស្វែងរកទីតាំងក្រុមហ៊ុន Ford និងយានដ្ឋានដៃគូតាមបណ្តាខេត្តនានា
   
 
 


 
 
 
មុខងារទី 4 គឺ “ឆាតផ្ទាល់” ជាមុខងារ Live Chat សម្រាប់ឲ្យលោកអ្នក Chat ផ្ទាល់ មកកាន់បុគ្គលិកផ្នែកលក់ របស់ក្រុមហ៊ុន Ford 
 
 


 
 
 
 
 
អ្វីដែលអស្ចារ្យនោះគឺ មុខងារទី 5 ដែលអាចឲ្យលោកអ្នក កក់សេវាកម្មថែទាំប្តូរប្រេងម៉ាស៊ីន និងសេវាកម្មជួសជុលរថយន្ត នៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ដូចជា៖ សាខាព្រះមុន្នីវង្ស សាខាទឹកថ្លា សាខាទួលសង្កែ និងសាខាសៀមរាប។
       
 
 
 


 
 
 
ក្រៅពីមុខងារពិសេសៗទាំង 5 នេះក្នុងកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះ នៅមានមុខងារផ្សេងៗជាច្រើនទៀតដូចជា៖
ឆែកមើលប្រវត្តិជួសជុលរថយន្តរបស់លោកអ្នក
របៀបប្រើប្រាស់មុខងាររថយន្ត
ការផ្តល់មតិយោបល់
ការគណនាប្រាក់កម្ចី
ការកំណត់ និងភាសា
ជំនួយការ
មុខងារភ្ជាប់ផ្ទាល់ទៅបណ្តាញសង្គមទំនាក់ទំនង ដូចជា៖ Facebook, Youtube, LinkedIn, Instagram និង Telegram។
   
ប្រសិនបើលោកអ្នក ចង់ស្វែងយល់បន្ថែម ពីរបៀបប្រើប្រាស់នៃកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះសូមទស្សនាវីដេអូ ស្តីពីរបៀបប្រើប្រាស់នេះទាំងអស់គ្នា ៖





Ford Cambodia Mobile App ធ្វើឲ្យជីវិតលោកអ្នក កាន់តែងាយស្រួល! One Click – Full Service!
សម្រាប់ព័ត៌មានបន្ថែមលោកអ្នក អាចទំនាក់ទំនងមកកាន់៖
ផ្នែកលក់: ភ្នំពេញ 012 333 975  | សៀមរាប 063 766 661 | កំពង់ចាម 092 888 476
ផ្នែកសេវាកម្ម: 078 992 992
ផ្នែកសេវាជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស៖ ភ្នំពេញ 016 222 016 | សៀមរាប 087 222 016 ៕
 


 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com